ស្ត្រីសកម្មជនដីធ្លីម្នាក់ ដាក់ពាក្យស្នើសុំតុលាការខេត្តកោះកុង ពន្យារពេលបើកសវនាការជំនុំជម្រះក្ដី ពាក់ព័ន្ធនឹងបណ្ដឹងបរិហារកេរ្តិ៍របស់ឧកញ៉ា ហេង ហ៊ុយដោយសារលោកស្រីមិនទាន់មានមេធាវីការពារក្ដី និងមានបញ្ហាសុខភាព ក្រោយសម្រាលកូនស្រីបានជិត១ខែ។ លោកស្រីស្នើសុំតុលាការពិនិត្យមើលសំណុំរឿងនេះឡើងវិញ និងទម្លាក់ចោលការចោទប្រកាន់ ព្រោះថា បណ្ដឹងរបស់អ្នកមានអំណាចរូបនោះ គឺកើតចេញពីការមិនពេញចិត្តនឹងពលរដ្ឋដែលទាមទារដំណោះស្រាយដីធ្លី។
ប្រភព RFA ៖ https://bit.ly/3bBxOyR
Join Telegram : https://t.me/COMFREL