ខណៈដែលក្រុមអ្នកចិញ្ចឹមត្រីនៅក្នុងស្រុក កំពុងជួបបញ្ហាទីផ្សារ ការនាំចូលត្រីគ្រប់ប្រភេទ ពីប្រទេសវៀតណាម ហាក់មិនថមថយសោះ។ ទន្ទឹមនឹងគ្នា ការនាំចូលប្រភេទត្រីក្លាស្សេ ជាពិសេសត្រីប្រា ពីប្រទេសថៃ ក៏មានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ នារយៈពេលជិត១ខែចុងក្រោយនេះ។ ជុំវិញបញ្ហានេះ សមាគមវារីវប្បករនៅកម្ពុជា ក៏ដូចសមាគមសុវត្ថិភាព ត្រី សាច់ បន្លែ កម្ពុជា បានទាមទារយ៉ាងទទូច ដល់គ្រប់ភាគី ឱ្យបន្តការរឹតត្បិតការនាំចូលត្រីពីប្រទេសជិតខាង ដើម្បីដោះស្រាយបញ្ហាទីផ្សារជូនដល់កសិករស្រុក។
ប្រភព ថ្មីៗ៖ https://bit.ly/3F0M3tx
Join Telegram : https://t.me/COMFREL