អតិថិជនក្រុមហ៊ុនហ្គោលអេហ្វអិកស៍ អ៊ិនវេសម៉ិន(GoldFX Investment) ជាង១០០នាក់ តំណាងឱ្យអតិថិជន ២៨៤នាក់ បានជួបជុំគ្នាសាជាថ្មីនៅពីមុខគណៈកម្មការមូលបត្រកម្ពុជា ដើម្បីទាមទារឱ្យស្ថាប័នរដ្ឋមួយនេះ ឆ្លើយបំភ្លឺជុំវិញការស៊ើបអង្កេតលើក្រុមហ៊ុនមួយផ្សេងទៀត ឈ្មោះ GFX International ដែលពាក់ព័ន្ធនឹងការបាត់បង់ប្រាក់វិនិយោគនេះ។ ការស៊ើបអង្កេតនេះ ធ្វើឡើងក្រោយពីអតិថិជនតវ៉ារឿងប្រាក់វិនិយោគ ជាមួយក្រុមហ៊ុន GoldFX Investment ស្រាប់តែមានការបកស្រាយថា ក្រុមហ៊ុមមួយឈ្មោះ GFX International ជាអ្នកពាក់ព័ន្ធនឹងទឹកប្រាក់៣០លានដុល្លារទៅវិញ។
ប្រភព ថ្មីៗ ៖ https://bit.ly/3c1eR8R
Join Telegram : https://t.me/COMFREL