លោក វង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ណែនាំដល់មន្ដ្រីក្រោមឱវាទ ពិសេសមន្ទីរនៅរាជធានី-ខេត្ដ ត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធពង្រឹងសមត្ថភាពអនុវត្ដកម្មវិធីផ្ដល់ជំនួយសង្គមដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ព្រោះរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយបន្តអនុវត្ដកម្មវិធីគាំពារសង្គម ទោះបីបញ្ចប់ការរីករាលដាលកូវីដ ១៩ ក៏ដោយ។ លោក វង សូត បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំអនុគណៈកម្មាធិការជំនួយសង្គមលើកទី៥ នៅថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២១ នៅទីស្ដីការក្រសួង។
ប្រភព ភ្នំពេញប៉ុស្តិ៍ ៖ https://bit.ly/30hmHsA
Join Telegram : https://t.me/COMFREL