ក្រសួងការបរទេសកម្ពុជាចេញមុខបដិសេធចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកមកលើមន្ត្រីយោធាជាន់ខ្ពស់កម្ពុជា ដែលក្រសួងនេះហៅថា ជាអំណាចយុត្តាធិការហួសព្រំដែន។ អ្នកនាំពាក្យក្រសួងការបរទេសលើកឡើងក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃទី១២ ខែវិច្ឆិកាថា ការដាក់ទណ្ឌកម្មនេះ ជាការបំពានលើច្បាប់អន្តរជាតិ និងបទដ្ឋានមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ព្រមទាំងមាក់ងាយឯករាជ្យភាព និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ លើសពីនេះ អ្នកនាំពាក្យការបរទេសកម្ពុជា បានចោទសហរដ្ឋអាមេរិកថា កំពុងធ្វើយុទ្ធនាការលាបពណ៌ ហើយការដាក់ទណ្ឌកម្មមកលើមន្ត្រីកម្ពុជា ធ្វើឡើងដោយសារហេតុផលភូមិសាស្ត្រនយោបាយទៅវិញ។
ប្រភព RFA ៖ https://bit.ly/3FhoP2A
Join Telegram : https://t.me/COMFREL