ប្រពន្ធចៅសង្កាត់ប៉ោយប៉ែតជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក ចៅ វាសនា ដែលកំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង ជាប់ព្រំដែនប្រទេសវៀតណាមត្អូញត្អែរថា លោកស្រីអាណិតស្រណោះប្ដីជាខ្លាំងក្រោយពេលឃើញតុលាការរដ្ឋាភិបាលក្រុងភ្នំពេញដោះលែងសកម្មជនសង្គម បរិស្ថាន និងសកម្មជននយោបាយជាបន្តបន្ទាប់។ មន្ត្រីសិទ្ធិមនុស្សនៅតែយល់ថា ការចាប់ខ្លួនលោក ចៅ វាសនា ជាការធ្វើទុក្ខបុកម្នេញនយោបាយ និងស្នើឱ្យតុលាការដោះលែងលោក និងសកម្មជនដទៃទៀតឱ្យមានសេរីភាពវិញ ដើម្បីបន្ធូរបន្ថយស្ថានការណ៍នយោបាយ។
ប្រភព RFA ៖ https://bit.ly/3kFqp6s
Join Telegram : https://t.me/COMFREL