អង្គការសហប្រជាជាតិ តាមរយៈអ្នកនាំពាក្យរបស់ខ្លួន បានចេញមកទទូចឲ្យអាជ្ញាធរកម្ពុជា បើកការស៊ើបអង្កេតឯករាជ្យមួយ ជុំវិញករណីឃាតកម្មលើសកម្មជននយោបាយនៃអតីតគណបក្សសង្រ្គោះជាតិមួយរូប កាលពីចុងខែវិច្ឆិកាកន្លងទៅនេះ។ ការទទូចឲ្យមានការស៊ើបអង្កេតដោយឯករាជ្យនេះ ធ្វើឡើងបន្ទាប់ពីជនដៃដល់ត្រូវបានអាជ្ញាធរចាប់ខ្លួន តែអង្គការសហប្រជាជាតិថា ភស្តុតាងដែលអាជ្ញាធររកឃើញមិនស៊ីគ្នានឹងព័ត៌មានដែលខ្លួនមាន។ ទោះយ៉ាងណាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លើកឡើងថា ការស្នើឲ្យមានការស៊ើបអង្កេតបែបឯករាជ្យ គឺមិនអាចទៅរួចទេ តែបើភាគីណាមានភស្តុតាងរឹងមាំ អាជ្ញាធរបានណែនាំឲ្យសហការជាមួយតុលាការ។
ប្រភព RFI ៖ https://bit.ly/3Iqth19
Join Telegram : https://t.me/COMFRE