លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពស្រុកត្រូវបន្តស្រាវជ្រាវសាវតារអ្នកកាន់កាប់ដីខុសច្បាប់ និងកាយព្រំការពារដីសម្បទានសង្គមកិច្ចឱ្យបានច្បាស់លាស់ និងត្រូវបង្កើតក្រុមការងារចុះ ស្រាវជ្រាវ រុករកដីអតីតយុទ្ធជន ដែលមានការពាក់ព័ន្ធជាមួយអង្គការវ៉ាយអេដផងដែរ។ ការណែនាំនេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុកាលពីថ្ងៃទី ៣ ខែធ្នូ។
ប្រភព ភ្នំពេញប៉ុស្តិ៍ ៖ https://bit.ly/3ot9q9U
Join Telegram : https://t.me/COMFREL