តំណាងរាស្ត្រសភាអឺរ៉ុប ជាង៥០នាក់ ស្នើសេចក្តីសម្រេចថ្មីមួយព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» (EBA) ពីកម្ពុជា ប្រសិនបើការបោះឆ្នោតជាតិខែកក្កដា ខាងមុខ ប្រព្រឹត្តទៅមិនស្របតាមស្តង់ដារអន្តរជាតិ ឬប្រសិនបើនៅតែមានការបន្តរំលោភសិទ្ធិមនុស្ស។ ការស្នើសេចក្តីសម្រេចថ្មីនេះ ធ្វើឡើងក្រោយតុលាការក្រោមបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាត់ទោសមេបក្សប្រឆាំងលោក កឹម សុខា ឱ្យជាប់គុក ២៧ឆ្នាំ ជំនួសដោយការឃុំខ្លួនក្នុ…