នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យបៀលប្រាយនៅព្រឹកថ្ងៃព្រហស្សតិ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្តីបន្ទោសអ្នកការទូតលោកខាងលិចនានា ដែលតែងតែជួបសួរសុខទុក្ខលោក កឹម សុខា នាពេលកន្លងទៅ។ លោកថាសកម្មភាពរបស់ទូតនានា គឺជាការជ្រែតជ្រែកកម្ពុជា តាមរយៈការជួបញឹកញាប់ជាមួយអ្នកដែលទើបតែតុលាការកាត់ទោស ដែលគេគិតថាជាលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ តាមលោកនាយករដ្ឋមន្ត្រី ជំនួបញឹកញាប់រវាងអ្នកការទូតនានាជួយលោក កឹម សុខា បានបង្កើតការមិនទុកចិត្ត និងមិនអាចលើកដៃចុះហត្ថលេខាស្នើលើកលែងទោសឲ្…