រដ្ឋាភិបាលកម្ពុជាត្រៀមទប់ស្កាត់មិនឲ្យលោក សម រង្ស៊ី ចូលស្រុក

2016-10-25 09:30:00 4731 Views

 

រដ្ឋាភិបាលកម្ពុជា បានរៀបចំផែនការជាស្រេចដើម្បីទប់ស្កាត់មិនឲ្យមេដឹកនាំគណបក្សប្រឆាំងឈានជើងជាន់ទឹកដីកម្ពុជាបានឡើយ ។ នេះបើតាមការផ្សព្វផ្សាយនៅហ្វេសប៊ុកលោក សម រង្ស៊ី នៅថ្ងៃសុក្រទី២១ខែតុលានេះ ដែលបានបង្ហោះសេចក្តីសម្រេចមួយរបស់ទីស្តីការគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី១២ ខែតុលា។ក្នុងលិខិតដែលយោងតាមចំណារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងនោះ សមត្ថកិច្ចបានរៀបចំផែនការ៤ចំណុច ដើម្បីទប់ស្កាត់កុំឲ្យលោក សម រង្ស៊ី វិលមកកម្ពុជាវិញ។

វិធានការទី១ គឺប្រាប់ទៅក្រុមហ៊ុនយន្តហោះទាំងអស់ឲ្យហាមមិនឲ្យលោក សម រង្ស៊ីឡើងយន្តហោះមកកម្ពុជាឡើយ។

វិធានការទី២ ករណីដែលលោក សម រង្ស៊ី ធ្វើដំណើរមកកម្ពុជា តាមរយៈយន្តហោះណាមួយ ត្រូវបង្វែរឲ្យទៅកាន់កន្លែងដើមវិញ។

វិធានការទី៣ ករណីយន្តហោះដឹកលោក សម រង្ស៊ី ដល់អាកាសយាន្តដ្ឋានកម្ពុជាហើយ គឺមិនត្រូវឲ្យភ្ញៀវចាកចេញឡើយ និងត្រូវបញ្ជាហោះត្រឡប់ទៅអាកាសយាន្តដ្ឋានដើមវិញ។

វិធានការទី៤ ក្នុងករណី លោក សម រង្ស៊ី ចេញផុតយន្តហោះនៅកម្ពុជាហើយ នគរបាលអន្តោប្រវេសន៍ត្រូវចាត់វិធានការតាមច្បាប់។ប្រភពVOD

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា