ករណី​សមគំនិត​ក្លែង​ឯកសារ​របស់​លោក សមរង្ស៊ី ជំនុំជម្រះ​ថ្ងៃ​នេះ

2016-12-09 11:40:00 4734 Views

 

ភ្នំពេញៈ ​នៅ​ថ្ងៃ​នេះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នឹង​បើក​សវនាការ​ជំនុំជម្រះ​លើ​លោក សម រង្ស៊ី និង​ក្រុម​ការងារ​ហ្វេសប៊ុក​របស់​លោក​ ២ ​នាក់​ទៀត​ពី​បទ​សមគំនិត​ក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម​ប៉ុន្តែ​កាលពី​ម្សិលមិញ​លោក សម រង្ស៊ី ​បាន​បដិសេធ​ថា​លោក​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​ឯកសារ​ទាំង​នោះ​ទេ និង​បាន​ចាត់​ទុក​សំណុំ​រឿង​នេះ​ថា​ជា​រឿង​នយោបាយ។លោក សម រង្ស៊ី និង​ជំនួយ​ការ​លោក​ ២ ​នាក់​ទៀត​គឺ​លោក អ៊ឹង ជុងលាង និង​លោក សម្បត្តិ សត្យា កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស។ ​អ្នក​ទាំង​បី​​ត្រូវ​តុលាការ​ចោទ​ប្រកាន់​​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​ឯកសារ​​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម​កាលពី​ថ្ងៃ​ទី​ ១១ ខែ​សីហា ឆ្នាំ​ ២០១៥ ​ដោយ​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ សមរង្ស៊ី លោក​ ហុង សុខហួរ។ក្នុង​សំណុំ​រឿង​នេះ​កាលពី​ថ្ងៃ​ទី​ ៧ ខែ​វិច្ឆិកា ឆ្នាំ ២០១៦ លោក ហុង សុខហួរ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៧ ឆ្នាំ​ពី​បទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ និង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម​។ប្រភព៖​ភ្នំពេញ​ប៉ុស្តិ៍​

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា