|
បន្ទាន់ ៖ ជ្រើសរើស បុគ្គលិកស្មគ្រចិត្ត ផ្នែកព័ត៌មានវិទ្យា (IT Volunteer) |
|
|
|
|
និពន្ធដោយ CVV-M
|
|
ថ្ងៃច័ន្ទ ទី06 សីហា ឆ្នាំ2012 ម៉ោង09:05 |
|
ដំណឹងជ្រើសរើសបុគ្គលិកស្មគ្រចិត្តបន្ទាន់
បុគ្គលិកស្មគ្រចិត្ត ផ្នែកព័ត៌មានវិទ្យា (IT Volunteer)
គេហទំព័រ សម្លេងម្ចាស់ឆ្នោតកម្ពុជា ត្រូវបានបង្កើតឡើងតាំងពីខែតុលា ឆ្នាំ២០១១ មក ដែលមាន ការិយាល័យ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ក្នុងគោលបំណង ផ្សព្វផ្សាយព័ត៌មាន និងជំរុញ ការស្វែងយល់ព័ត៌មានបោះឆ្នោត និងនយោបាយ ក៏ដូចជា ពង្រីក បណ្តាញ ផ្សព្វ ផ្សាយ និងរឹតចំណងទាក់ទង រវាងម្ចាស់ឆ្នោត និងមន្រ្តីជាប់ឆ្នោតកម្ពុជា ឱ្យកាន់តែ រឹងមាំ និងមានប្រសិទ្ធិភាព ថែមទៀត។ ដើម្បី សម្រូល ដល់ ការងារនេះ សម្លេងម្ចាស់ឆ្នោតត្រូវការជ្រើសរើស បុគ្គលិកស្មគ្រចិត្តជំនាញព័ត៌មានវិទ្យា មួយនាក់ ជាបន្ទាន់ ៖
គុណសម្បត្តិ បុគ្គលិកស្មគ្រចិត្ត
- មានចំណេះដឹងផ្នែកភាសាខ្មែរ (អាន និយាយ និងសរសេរស្ទាត់ជំនាញ)
- ជានិស្សិតផ្នែកព័ត៌មានវិទ្យា យ៉ាងហោចណាស់ កំពុងសិក្សាត្រឹមឆ្នាំទី៣
- មានចំណេះដឹងផ្នែកអភិវឌ្ឍគេហទំព័រ (Web Develop) និងឧបករណ៍ប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ
- មានភាពអត់ធ្មត់ ឧស្សាហ៍ព្យាយាម ទទួលខុសត្រូវ និងទំនាក់ទំនងល្អក្នុងការងារ
អត្ថប្រយោជន៍
- ផ្តល់កន្លែងហាត់ការរយៈពេលវែង
- មានប្រាក់ឧបត្ថម្ភបន្តិចបន្តួច ប្រចាំថ្ងៃ
- ចេញលិខិតបញ្ជាក់ (Recommendation Letter) ក្រោយបញ្ចប់ការងារហាត់ការ
-
បេក្ខជន និងបេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមកាន់ប្រវត្តិរូបសង្ខេប មកដោយផ្ទាល់ និង ធ្វើ ការសម្ភាសន៍ ដោយផ្ទាល់មុខ តែម្តង គឺចាប់ពីថ្ងៃច័ន្ទ ដល់ព្រឹកថ្ងៃសៅរ៍ ម៉ោង ៩.០០ – ១១.៣០ ព្រឹក និង ២.០០ – ៥.០០ រសៀល។
ព័ត៌មានបន្ថែម ៖ ០១៧ ៩១ ៩២ ៨០
ការិយាល័យ :ផ្ទះលេខ 138, ផ្លូវលេខ 122, សង្កាត់ទឹកល្អក់, ខណ្ឌ ទួលគោក, រាជធានីភ្នំពេញ
ចាប់ទទួលពាក្យពីថ្ងៃជូនដំណឹងនេះតទៅ...
|
|
កែចុងក្រោយនៅ ថ្ងៃច័ន្ទ ទី06 សីហា ឆ្នាំ2012 ម៉ោង09:19 |