នៅក្នុងសេចក្តីជូនដំណឹងមួយកាលពីថ្ងៃសុក្រ គណបក្សសង្គ្រោះជាតិបានអះអាងថា ខ្លួននឹងនាំយកសំណុំឯកសារទៅចុះបញ្ជីនៅក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃច័ន្ទ ទី២០ ខែសីហា ឆ្នាំ២០១២ នេះ ហើយបើកធ្វើសន្និសីទកាសែតមួយផងដែរ នៅទីស្នាក់ការគណបក្សក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។បើតាមលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ បើកទ្វាររង់ចាំទទួលចុះឈ្មោះគណបក្សថ្មី តែក្រសួងមានរយៈពេល១៥ ថ្ងៃ ដើម្បីឆ្លើយទៅតាមច្បាប់ស្តីពីគណបក្សនយោបាយ ។
គួររម្លឹកថា លោកសម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ី និងលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានព្រមព្រៀងចុះហត្ថលេខាជាមួយគ្នា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីបង្កើតសម្ព័ន្ធភាពគណបក្សប្រឆាំង ក្នុងចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ។ ចលនានេះបានក្លាយជាឈ្មោះគណបក្សថ្មីមួយដែលមានលោកសម រង្ស៊ីជាប្រធាន និងគណបក្សសិទ្ធិមនុស្សជាអនុប្រធាន៕
http://www.kpt-news.com/local-news/20214--lr-.html
ប្រភពពី KPT-NEWS: កែចុងក្រោយនៅ ថ្ងៃច័ន្ទ ទី20 សីហា ឆ្នាំ2012 ម៉ោង10:27







