ក្រុមប្រឹក្សាឃុំសង្កាត់ និង តំណាងរាស្ដ្រ នៅខេត្តកំពត ៥៥៤ រូប នឹងចូលរួមបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅថ្ងៃអាទិត្យ (CEN)
| LOCATION | DATE | TIME | CATEGORY | VERIFIED |
|---|---|---|---|---|
| Kampot Province | Jan 27 2012 | 11:16 | 13. ការចុះឈ្មោះបោះឆ្នោត/ពិនិត្យបញ្ជីបោះឆ្នោត 15. ការឃោសនាបោះឆ្នោត 19.ផ្សេង | YES |
- INCIDENT
- NEARBY INCIDENTS
Incident Report Description
+ add informationក្រុមប្រឹក្សាឃុំសង្កាត់ និង តំណាងរាស្ដ្រ នៅខេត្តកំពត ៥៥៤ រូប នឹងចូលរួមបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅថ្ងៃអាទិត្យ ប្រភព(CEN)(http://www.cen.com.kh/localnews/show_detail/19?token=YzdiNmI1YWNlNGY3MTFjNWIzZGQ2ZmFjMTkwODZj) កំពត: នៅថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១២ ខាងមុខនេះ ជាថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣។ នៅខេត្តកំពត នឹងមានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ចំនួន ៥៤៨ រូប រួមទាំងតំណាងរាស្ដ្រ ៦ រូប នឹងចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្ដិទីបី នៅមណ្ឌលបោះឆ្នោតរួម ស្ថិតក្នុងបរិវេណអនុវិទ្យាល័យមិត្ដភាពជប៉ុន-កម្ពុជា ខេត្តកំពត នាកណ្ដាលក្រុងកំពត។
ដោយសារមានតែគណបក្សនយោបាយពីរឈរឈ្មោះ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសមរង្ស៊ី រីឯអ្នកចូលរួមមកពីគណបក្សនយោបាយ រហូតដល់ចំនួនបួនគណបក្សនោះ ធ្វើឱ្យមេគណបក្សនីមួយៗ ដែលមានបេក្ខភាពឈរឈ្មោះឱ្យគេបោះឆ្នោត បានសម្ដែងនូវក្ដីមោទនៈថា គណបក្សពីរផ្សេងនោះ នឹងផ្ដល់ការគាំទ្រចំពោះគណបក្សខ្លួន ឬអាចសមាជិកនៃគណបក្ស ជាគូប្រជែង មកបោះឱ្យគណបក្សខ្លួនទៀតផង។
លោក តែ ជិនរិទ្ធ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត ប្រចាំខេត្ដកំពត បានប្រាប់ឱ្យដឹងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្ដិទីបី ដែលនឹងប្រព្រឹត្ដទៅ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២ ខាងមុខនេះនៅទូទាំងខេត្ដកំពត មានអ្នកចូលរួមបោះឆ្នោត ចំនួន ៥៥៤ នាក់ មកពីគណបក្សចំនួនបួន គឺគណបក្សប្រជាជនកម្ពុជា គណបក្សសមរង្ស៊ី គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សនរោត្តមរណឫទ្ធិ។
ប្រភពមួយបានបញ្ចេញឱ្យដឹងថា អ្នកបោះឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា នៅក្នុងខេត្តកំពត មានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ៣៧៩ នាក់ និងមានអ្នកតំណាងរាស្ដ្រចំនួន ៥ រូប។ សមាជិកក្រុមប្រឹក្សាគណបក្សសមរង្ស៊ី នៅខេត្តកំពត មានចំនួន ១២១ នាក់ និងអ្នកតំណាងរាស្ដ្រម្នាក់។ គណបក្សនរោត្ដមរណឫទ្ធិ មានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ៤១ នាក់ និងគណបក្ស ហ្វ៊ុនស៊ិនប៉ិច ចំនួន ៧ នាក់។
ចំណែកប្រធានគណបក្សសមរង្ស៊ី ប្រចាំខេត្ដកំពត លោក ជា ប៉ូច បាននិយាយបែបមោទនៈថា ក្រៅពីសមាជិកសមាជិកាគណបក្សសមរង្ស៊ី ជាង ១២០ នាក់ គឺអ្នកបោះឆ្នោតរបស់គណបក្ស ដែលមិនមានបេក្ខភាពឈរឈ្មោះនោះ នឹងបោះឆ្នោតគាំទ្រគណបក្សសមរង្ស៊ី ជាក់ជាមិនខាន។
លោក ជា ប៉ូច ថែមទាំងហ៊ាននិយាយថា ក្នុងនោះសមាជិក របស់គណបក្សប្រជាជនកម្ពុជាមួយចំនួន ក៏អាចបោះឆ្នោតគាំទ្រគណបក្សសមរង្ស៊ីផងដែរ ហើយលោកសង្ឃឹមថា ក្នុងអាណត្តិលោក ជាប្រធានថ្មីរបស់គណបក្សប្រចាំខេត្ដកំពតនេះ លោកនឹងទទួលបានសំឡេងគាំទ្រច្រើនជាងបណ្ដាប្រធានមុនៗ។
ដោយឡែកមន្ដ្រីរបស់គណបក្សប្រជាជនកម្ពុជាវិញ បានអះអាងថា ពេលនេះប្រធានគណបក្សសមរង្ស៊ី ប្រចាំខេត្ដកំពត កំពុងខកចិត្ដស្ទើរយំមិនចេញទៅហើយ ព្រោះមានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សសមរង្ស៊ី រហូតដល់ជាង ២០ នាក់ បានប្រកាសជាចំហរនៅពេលមេបក្សហៅចូលរួមប្រជុំនាពេលថ្មីៗនេះថា ពួកខ្លួននឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយឈប់ស្មោះស្ម័គ្រជាមួយគណបក្សសមរង្ស៊ីទៀតហើយ។
មន្ដ្រីគណបក្សប្រជាជនកម្ពុជាដដែល បានបន្ថែមថា ទោះបីកូនចៅរបស់ខ្លួនប្រកាសបែបនោះក្ដី ក៏មេគណបក្សសមរង្ស៊ី ប្រចាំខេត្តកំពត មិនអាចធ្វើអ្វីបានដែរ ត្បិតការផ្លាស់ប្ដូរសមាជិកក្រោយថ្ងៃទី១៤ ខែមករា ឆ្នាំ២០១២ ជារឿង មិនអាចធ្វើទៅរួចឡើយ។ ដូច្នេះមានតែរង់ចាំទទួលភាពបរាជ័យបន្ដ ព្រោះក្រៅពីសមាជិកដ៏ច្រើនលើសលប់ គួបផ្សំនឹងសមាជិកថ្មីទាំងនោះ អ្នកបោះឆ្នោតមកពីគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សនរោត្តមរណឫទ្ធិ ដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលមិនមានបេក្ខភាព ឈរឈ្មោះសម្រាប់បោះឆ្នោតព្រឹទ្ធសភា នាថ្ងៃអាទិត្យខាងមុខ គឺពិតជាបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាជាក់ជាមិនខាន។
សូមបន្ថែមថា គណៈកម្មាធិការរៀបចំការបោះឆ្នោត គ.ជ.ប. បានប្រកាសពីបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ សម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ ដែលត្រូវបានផ្ដល់សុពលភាព កាលពីថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០១២ គឺមានអ្នកបោះឆ្នោតសរុប ១១.៤៧០ នាក់។ ក្នុងនោះ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ មានចំនួន ១១.៣៥១ នាក់ ក្នុងចំណោមសមាជិកក្រុមប្រឹក្សាឃុំសង្កាត់សរុប ១១.៣៥៣ នាក់។ ចំណែកសមាជិករដ្ឋសភា ឬអ្នកតំណាងរាស្ត្រ មានចំនួន ១១៩ រូប ក្នុងចំណោមសមាជិករដ្ឋសភាសរុប ១២៣ រូប។
ការមិនស្រង់ឈ្មោះសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ២ រូប និងសមាជិករដ្ឋសភា ៤ រូប របស់គណបក្សសមរង្ស៊ី ចូលក្នុងបញ្ជីបោះឆ្នោតព្រឹទ្ធសភា ត្រូវបាន គ.ជ.ប. ពន្យល់ថា ដោយសារតែអ្នកបោះឆ្នោតទាំងនោះ បានបាត់បង់តំណែង បានសុំលាលែង និងអស់សមាជិកភាពជាអ្នកតំណាងរាស្ត្រ៕
រក្សាសិទ្ធគ្រប់យ៉ាងដោយខេមបូឌាអេចបេ្រសញូស៏ ២០០៨
Related Mainstream News of Incident
-
- TITLE
- SOURCE
- DATE
Incident Report(s)
-
- TITLE
- LOCATION
- DATE
- គ.ជ.បពន្យារពេលពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោត
- Phnom Penh
- Sep 7 2011
- បក្សប្រឆាំងស្នើឲ្យគ.ជ.បផ្លាស់ប្ដូរប្រព័ន្ធចុះឈ្មោះបោះឆ្នោត
- Phnom Penh
- Sep 7 2011
- ខុមហ្វ្រែល៖ តួនាទីតំណាងរាស្ត្រកំពុងធ្លាក់ចុះ
- Phnom Penh
- Sep 7 2011
- បញ្ជីឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០១០សរុបមានជាង៨,៥លាននាក់ (COMFREL)
- Phnom Penh
- Sep 7 2011
- តើគណបក្សនយោបាយគួរប្រកួតប្រជែងការបោះឆ្នោតដោយរបៀបណា?
- Phnom Penh
- Sep 7 2011





