CPP ប្រតិកម្មនឹងសេចក្ដីថ្លែងការណ៍របស់ CNRP

2014-03-25 14:37:00 4821 Views

បន្ទាប់ពីគណបក្សសង្រ្គោះជាតិ បានធ្វើសេចក្ដីថ្លែងការណ៍ ប្រកាសផ្អាកការប្រជុំគណៈកម្មាការចុះកំណែទម្រង់ ការបោះឆ្នោត កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៤ នៅថ្ងៃដដែល គណបក្សប្រជាជន កម្ពុជាបានចេញ​សេចក្ដីថ្លែងការណ៍​មួយឆ្លើយ​តប ទៅនឹងសេចក្ដីថ្លែងការណ៍ថា គណបក្សសង្គ្រោះជាតិបានសម្រេចដោយ អត្តនោម័ត ក្នុងការផ្អាកកិច្ចចចារនោះ។
លិខិតដដែលបន្ដ​ថា គណបក្ស​ប្រជាជនកម្ពុជា​មិនមាន​បំណង​ផ្អាក​ការ​ពិភាក្សា​​នោះទេ ហើយអះអាងថា គណបក្សរបស់ខ្លួនគោរពយ៉ាងខ្ជាប់ខ្ជួននូវ សេចក្ដីប្រកាសរួម ចុះថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៤ ដែលក្របខណ្ឌ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​​ ត្រូវដាក់ជូនសិក្ខាសាលាថ្នាក់ជាតិផ្ដល់មតិជាមុនទើប គណៈកម្មាធិការចម្រុះនៃ គណបក្សទាំងពីរយកមកពិគ្រោះពិភក្សាដើម្បីសម្រេច។ គណបក្សប្រជាជនកម្ពុជា បានចោទប្រកាន់ថាគណបក្សសង្រ្គោះជាតិ ថាបានចាប់បង្ខំឲ្យ​គណបក្ស​ប្រជាជន​កម្ពុជាត្រូវតែឆ្លើយតបឲ្យ ច្បាស់ជាមុន ចំពោះប្រធានបទតែមួយគឺកំណែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោតដោយដាក់ជាស្ថាប័នធម្មនុញ្ញ និងអនុម័តសម្លេង ២ភាគ៣នៃសមាជិករដ្ឋសភាទាំងមូល ប្រការនេះផ្ទុយ​ពីសេចក្ដី​ប្រកាស​រួម។
ទាក់ទងនឹងជុំវិញការចោទប្រកាន់របស់គណបក្សសង្គ្រោះជាតិថា  គណបក្សប្រជាជនកម្ពុជា អូសបន្លាយ ពេលវេលានិង មិនមានឆន្ទៈក្នុងការធ្វើកំណែទម្រង់ការបោះឆ្នោតនោះ សេចក្តីថ្លែងការណ៍របស់ គណប​ក្សប្រជាជន​កម្ពុជាបាន​បន្តថា​គណបក្ស​ខ្លួនមានសុទិដ្ឋិនិយម និងបន្ដការចរចារ តទៅទៀតតាមដំណាក់កាល នៃការងាររបស់គណៈកម្មារចម្រុះ។


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា