ក្រសួង​មហា​ផ្ទៃ​ឯកភាព​សំណើរ​បង្កើត​គណ​បក្សថ្មី «សង្គម​រាស្ត្រ រាជា​ធិប​តេយ្យ» ​

2014-04-02 09:45:00 4716 Views

ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​អង្គារ​នេះ ឲ្យដឹងថា ខ្លួន​បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី  ដែល​មានឈ្មោះ​ថា «​សង្គម​រាស្ត្រ រាជាធិបតេយ្យ​»  និង​បាន​ឆ្លើយតប​ទៅ​គណ​បក្ស​នេះ​វិញ​ តាំងពី​ដើម​សប្តាហ៍​មុន​។​

យោងតាមគេហទំព័រវីអូឌី បានដកស្រង់សំដីអ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ក្រសួង​បាន​សម្រេច​ឯកភាព​ចំពោះ​សំណើរ​សុំ​បង្កើត​គណបក្ស​នយោបាយ​មួយ​នេះ បន្ទាប់ពី​បាន​ពិនិត្យ​ចប់សព្វគ្រប់​ថា មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​។ តែ​ទោះជា​យ៉ាងណា លោក​ថា នេះ​គ្រាន់តែ​ជា​ដំណាក់កាល​ទី​១​ប៉ុណ្ណោះ ចំណែក​ដំណាក់កាល​ទី​២ គណបក្ស​នេះ​ត្រូវ​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ដដែល ប៉ុន្តែ​ត្រូវមាន​សមាជិក​គាំទ្រ​យ៉ាង​តិច ៤០០០ ទៅ ៥០០០​នាក់​។

កាលពី​ថ្ងៃ​ទី១៧ ខែ​មីនា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់​បាន​ដាក់​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​សុំ​បង្កើត​គណបក្ស​នយោបាយ  ដោយ​បាន​ឡាយព្រះហស្ថលេខា លើ​លិខិត​សុំ​បង្កើត​គណបក្ស​នេះ  និង​មាន​រូប​ទ្រង់​ផ្ទាល់ និង​ប្រជាពលរដ្ឋ ៩៩​នាក់ បាន​ឯកភាពគ្នា​ផ្តួចផ្តើម​បង្កើត គណបក្ស​ដែល​មានឈ្មោះ​ថា «​សង្គម​រាស្ត្រ រាជាធិបតេយ្យ​» ដោយ​សរសេរ​អក្សរកាត់ (​ស​.​រ​.​រ​) ។​ ក្នុង​លិខិត​ស្នើ​សុំ​នេះ ក៏​បាន​ភ្ជាប់​នូវ​ឯកសារ​ពាក់ព័ន្ធ​មួយចំនួន​រួមមាន ពាក្យសុំ​បង្កើត​គណបក្ស​នយោបាយ ប្រវត្តិរូប​សង្ខេប  បញ្ជីរាយនាម​ប្រជា​ពល​ល​រដ្ឋ​ខ្មែរ​ចំនួន ៩៩នាក់ និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ  និង​គណៈកម្មាធិកា​រ​បណ្តោះអាសន្ន ដែល​មាន​សមាសភាព ៧រូប ផងដែរ​។


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា