លោក​នាយក​រដ្ឋមន្រ្តី​ប្រាប់​ពីការ​ឯកភាពគ្នា​នូវចំ​នុច​ខ្លះ​ជាមួយលោកសម រង្ស៊ី ​

2014-04-10 16:30:00 4719 Views

ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតនៅថ្ងៃព្រហស្បតិ៍ នេះនៅឯវិទ្យាស្ថានជាតិអប់រំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទម្លាយឲ្យដឹងជាសាធារណៈថាលោកបានព្រមព្រៀងជាមួយលោក សម រង្ស៊ី ថានឹង​កំណត់​កាល​បរិច្ឆេទ​ថ្មីនៃការបោះឆ្នោតលើកក្រោយ។ បើយោងតាមលោកនាយករដ្ឋមន្ត្រី លោកនិងលោកសម រង្ស៊ីបានឯកភាពគ្នាកំណត់យកការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅខែកុម្ភៈឆ្នាំ ២០១៧ និង បោះឆ្នោតសភាខែកុម្ភៈឆ្នាំ ២០១៨។

យោងតាមគេហទំព័រវិទ្យុបារាំងអន្តរជាតិជាខេមរភាសារដែលបានចេញផ្សាយនារសៀលថ្ងៃទី១០ មេសា នេះបានលើកឡើងដែរថា ដើម្បីជាភស្តុតាងនៃកិច្ចព្រមព្រៀងនេះ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា លោកមាន​ខ្សែ​អាត់​សំឡេង​សន្ទនា​រវាងរូបលោកជាមួយមេដឹកនាំបក្សប្រឆាំងតាម ខ្សែទូរស័ព្ទកាលពីថ្ងៃពុធផងដែរ។ កិច្ចសន្ទនាដែលមានរយៈពេល ៤៤ នាទីនោះក៏ត្រូវបានលោកនាយករដ្ឋមន្ត្រីអះអាងថាមានការជជែកអំពីគម្រោង​ចូលគាល់​ព្រះ​មហាក្សត្រ​ក្នុង​ព្រះ​បរមរាជវាំងរួមគ្នានៅថ្ងៃទី ១១មេសាផងដែរ។ ប៉ុន្តែ ក្រោយមក លោកសម រង្ស៊ី ក៏បានជូនដំណឹងទៅលោកនាយករដ្ឋមន្ត្រីវិញថា លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិមិនយល់ព្រមទេ។នេះបើយោង​តាមអ្វី​ដែលលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រាសឲ្យដឹង។
 
លោក សម រង្ស៊ី មិនអាចទាក់ទងសុំការបញ្ជាក់អំពីបញ្ហានេះបានទេនៅថ្ងៃនេះ ប៉ុន្តែ លោក អឹង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានលើកទូរស័ព្ទនិងឆ្លើយជំនួស លោកសម រង្ស៊ី ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាបានលើកពីកាលបរិច្ឆេទនៃការបោះឆ្នោតនេះមែន ប៉ុន្តែ លោក សម រង្ស៊ី មិនបានឆ្លើយតបឯកភាពនៅឡើយទេ។ លោក អេង ឆៃអ៊ាង បញ្ជាក់ថា គណបក្សសង្គ្រោះជាតិស្នើឲ្យការបោះឆ្នោតសភានៅខែឧសភា ឆ្នាំ ២០១៧ ។
 
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានថា ប្រសិនបើកិច្ចព្រមព្រៀងនេះទទួលបរាជ័យទៅវិញ នោះមិនមែនជាកំហុសរបស់លោកនិងលោក សម រង្ស៊ីទេតែជាកំហុសរបស់លោក កឹម សុខា។ លោក កឹម សុខា ដែល​ពេលនេះ​កំពុងបំពេញ​ទស្សនកិច្ចនៅឯបរទេស។ យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីអះអាងថាមិនទាន់អស់សង្ឃឹមទេហើយបានសុំឲ្យលោកសម រង្ស៊ីបញ្ចុះបញ្ចូលលោកកឹម សុខា កុំឲ្យប្រកាន់ជំហរតឹងរ៉ឹងពេក។ ទាក់ទងនឹងជំនួបកំពូលរវាងមេដឹកនាំគណបក្សទាំងពីរវិញ លោក អេង ឆៃអ៊ាង បញ្ជាក់ថានៅមិនទាន់មានការឯកភាពរវាងគណបក្សទាំងពីរនៅឡើយទេ៕

 


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា