កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ​២៤០០នាក់​ទទួលបា​នការសរសើរ ​និង​ប្រាក់​លើក​ទឹកចិត្ត​

2014-08-01 11:38:00 4828 Views

អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស កាលពីព្រឹកថ្ងៃពុធ បានធ្វើការលើកសរសើរនិងផ្តល់ថវិកាលើកទឹកចិត្តជាច្រើនលានរៀល ដល់កម្លាំងនគរបាលរាជធានីភ្នំពេញ ២៤០០  នាក់ដែលបានបំពេញ តួនាទី យ៉ាងសកម្មនៅក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនពលរដ្ឋនិងធានាសុវត្ថិភាពស្ថិរភាពសង្គម ក្នុងអំឡុងពេលជាប់គាំងនយោបាយ ក្រោយការបោះឆ្នោតថ្នាក់ជាតិជិត ១ ឆ្នាំកន្លងមក។

កម្មវិធីនេះ​ធ្វើឡើងនៅក្នុងពិធីជួបប្រជុំត្រួតពិនិត្យការងារថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងរាជធានី ក្នុងរយៈពេលជាងមួយឆ្នាំក្នុងអំឡុងពេលដែលកម្ពុជាមានវិបត្តិ នយោបាយ​ដែល​ប្រារព្ធ​ធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីព្រឹកថ្ងៃពុធ ទី៣០ កក្កដា ឆ្នាំ២០១៤។

លោក ប៉ា សុជាតិវង្ស បានថ្លែងថា ការជាប់គាំងនយោបាយក្រោយការបោះឆ្នោតថ្នាក់ជាតិ ប្រមាណជា ១ ឆ្នាំកន្លងមកនេះមានបាតុកម្ម កូដកម្ម ជាច្រើនកើតឡើងជាបន្តបន្ទាប់ ដែលការធ្វើកូដកម្ម​និងបាតុកម្មតវ៉ា​នេះពេលខ្លះស្ទើរតែធ្វើឲ្យ រាជធានីភ្នំពេញ ធ្លាក់ទៅក្នុងភាពអនាធិបតេយ្យនិងភាពចលាចលនៃសង្គមផង។

លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានរំឭកឡើងវិញនូវប្រតិបត្តិការទប់ស្កាត់អំពើហិង្សានានា ដែលបានកើតចេញពីបាតុកម្មតវ៉ារបស់គណបក្សសង្គ្រោះជាតិ សហជីពកម្មករ សហគមន៍ដីធ្លី និងព្រៃឈើដែលសរុបមាន ៤៤៥ លើកក្នុងនោះបាតុកម្មដឹកនាំដោយបក្សប្រឆាំងមានជាង ៨០ លើកបានបង្កឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ (មានទាំងប្រជាពលរដ្ឋនិងសមត្ថកិច្ចនគរបាល) នៅក្នុង​អំឡុងមានវិបត្តិនយោបាយក្រោយការបោះឆ្នោតជាតិ អាណត្តិ ទី៥។

លោក អភិបាលរាជធានី ក៏បាននាំយកថវិកាជាអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាច្រើនលានរៀលមកចែកជូនកងកម្លាំងនគរបាលទាំង ២៤០០ នាក់ផងដែរ។ ក្នុងនោះ មន្រ្តីនគរបាលមាន​តួនាទី​ចាប់​ពីអធិការរងចុះក្រោមទទួលបាន ១០ ម៉ឺនរៀល មន្រ្តីនគរបាលមានតួនាទីចាប់ពីអធិការនិងប្រធានការិយាល័យឡើងទទួល បានម្នាក់ ២០ ម៉ឺនរៀល។ នេះបើតាមការឲ្យដឹងពីលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ​សាលារាជធានីភ្នំពេញកាលពីម្សិលមិញ។

ដកស្រង់ពីគេហទំព័រភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃ៣១ កក្កដា ឆ្នាំ២០១៤។


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា