ប្រធាន​រដ្ឋ​សភាកម្ពុជា ​សន្យា​នឹង​បញ្ចៀស​កម្មភាព​តវ៉ា និង​ដុតទង់ជាតិវៀត​ណាម​ មិន​ឲ្យកើតឡើង​សាជាថ្មី​

2014-08-19 10:58:00 4821 Views

ប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន សន្យាទៅកាន់រដ្ឋាភិបាលវៀតណាមថា កម្ពុជានឹងបញ្ចៀសកម្មភាពតវ៉ា និងដុតទង់ជាតិវៀតណាម មិនឲ្យកើតឡើងសាជាថ្មី ដោយចាត់​វិធានការ​ផ្លូវច្បាប់ទៅលើជនណា​ដែលបង្កសកម្មភាពបែបនេះ។ លោកបានសំដែងការ​សោកស្តាយដែលមានបាតុកម្មប្រឆាំងនឹងវៀតណាម ជាពិសេសការដុតទង់ជាតិប្រទេសវៀតណាម ដោយ​លោកចាត់ទុកថាសកម្មភាពនេះ ត្រូវបានធ្វើ​ឡើង​ដោយ​ក្រុម​ជ្រុលនិយមមួយក្រុម ដែលត្រូវបានញុះញង់ដោយកត្តាមួយចំនួន និងមិនបានដឹងពីប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ។

ការសន្យានេះធ្វើឡើងនៅពេលហេង សំរិន កំពុងបំពេញទស្សនកិច្ចនៅទីក្រុងហាណូយ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែសីហា ដែលជាទស្សនកិច្ចថ្មីមួយទៀត។

យោងតាមគេហទំព័រវីអូឌីដែលបាន​ដកស្រង់សារព័ត៌មានរបស់វៀតណាមwww.en.nhandan.org.vn ចុះផ្សាយនៅថ្ងៃទី១៨ខែសីហាថា« ទាក់ទងនឹងសកម្មភាពថ្មីៗរបស់ពួកជ្រុលនិយមខ្មែរកម្ពុជាក្រោមមួយ ចំនួន ដូចជាការការធ្វើបាតុកម្មខុសច្បាប់ប្រឆាំងនឹងវៀតណាម ការដុតទង់ជាតិប្រទេស ដែលធ្វើឲ្យប្រជាជនវៀតណាមឈឺចាប់ នាយករដ្ឋមន្ត្រីលោក Dung ស្នើរដ្ឋសភាកម្ពុជា និងរដ្ឋាភិបាល​ចាត់​វិធាន​ការ​សម​រម្យ ដើម្បីបញ្ចៀសករណីស្រដៀងគ្នានេះ»។

ប្រភពពីគេហទំព័រវីអូឌី។


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា