ប្រធាន​​គណៈ​កម្មការ​ទី៧​នៃរដ្ឋសភា ​ទាម​ទារ​ឲ្យ​ក្រសួង​អប់រំ ត្រូវ​អនុវត្ត​តាម​អនុសាសន៍ចំនួន៥ ​

2014-09-18 09:42:00 4717 Views

ប្រធាន​គណៈកម្មការទី៧នៃរដ្ឋសភា លោក យ៉ែម បុញ្ញាឬទ្ធិ បានទាមទារឲ្យក្រសួងអប់រំ ត្រូវអនុវត្តតាមអនុសាសន៍ចំនួន៥ ទៅក្នុងកម្មវិធីកំណែទម្រង់វិស័យអប់រំ របស់រាជរដ្ឋាភិបាល កម្ពុជាអាណត្តិទី៥។

ថ្លែងនៅចំពោះអ្នកកាសែត ក្រោយបញ្ចប់កិច្ចពិភាក្សាជាមួយលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអបរំ នៅល្ងាចថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០១៤នេះ លោក យ៉ែម បុញ្ញាឬទ្ធិ បញ្ជាក់ថាលក្ខខណ្ឌមួយចំនួននោះរួមមាន ពង្រឹងការសិក្សារបស់សិស្ស ពង្រឹង​សមត្ថ​ភាព គ្រូនិងគិតគូររឿងប្រាក់ខែរបស់គ្រូជាដើម។

លោកបន្តថាលោកគាំទ្រ នូវកំណែទម្រង់ របស់រាជរដ្ឋាភិបាលដែលអនុវត្ត ដោយលោក រដ្ឋមន្ត្រីក្រសួងអប់រំថ្មី ហើយដើម្បីឲ្យវិស័យមួយនេះកាន់តែមានភាពល្អប្រសើរនោះ គណៈកម្មការទី៧ ទាមទារឲ្យក្រសួងអប់រំ បញ្ចូល​កំណែ​ទម្រង់ ៥ចំណុចបន្ថែមទៀត។

លោកថា​កត្តាទាំង៥ ចំណុចនោះ រួមមានទី១.គុណភាពគ្រូបង្រៀន ទី២.គុណភាពសិស្ស ទី៣.គុណភាពមធ្យោបាយ ទី៤.គុណភាពកម្មវិធីសិក្សា និងទី៥.គុណភាពសង្គម ដែលប្រអប់ទាំងអស់ហ្នឹង គឺយើងត្រូវលម្អិតបន្ថែម ដែលខ្ញុំបានស្នើឲ្យ លោក​រដ្ឋ​មន្ត្រី​ជួយ​ផ្តល់​ថវិកា ពិសេសប្រាក់ខែលោកគ្រូ អ្នកគ្រូ ដើម្បីឲ្យពួកគាត់មានការរស់នៅសមរម្យនិងជួយពង្រឹង វិស័យអប់រំរបស់យើងឲ្យកាន់តែល្អ។


លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងប្រាប់ក្រុមអ្នកកាសែត បន្ទាប់ពីកិច្ចប្រជុំចប់ថា កិច្ចពិភាក្សាបានផ្តោតទៅលើបញ្ហាប្រឡង គុណភាពអប់រំ បញ្ហាកែទម្រង់ប្រព័ន្ធអប់រំ។ ហើយទាក់ទងការកែទម្រង់ប្រព័ន្ធអប់រំ គឺ​អាទិភាព​មាន​​ចំនួន​៨ មានដូចជាៈ ទី១.ប្រលង ទី២.បញ្ហាកំណែទទម្រង់ហិរញ្ញវត្ថុ ទី៣.បុគ្គលិក ទី៤.គុណភាពអប់រំ ទី៥.ឧត្តមសិក្សា ទី៦.យុវជន និងជំនាញ ទី៧.បញ្ហាកំណែទម្រង់កីឡា និងទី៨.ពាក់ព័ន្ធការបង្កើតឡើងនូវក្រុមប្រឹក្សាស្រាវជ្រាវវិស័យ អប់រំ។

លោកបានបន្តថា នៅឆ្នាំ២០១៥ ក្រសួងអប់រំ នឹងបានទទួលថវិកាបន្ថែមទៀត ប្រហែលជាកំណើនពី ១៦,៣ភាគរយ ឡើងទៅដល់ ១៧,៣ភាគរយ ឡើងប្រហែលជា១ភាគរយ នៃថវិកាជាតិ សម្រាប់ធ្វើការកំណែទម្រង់ប្រព័ន្ធអប់រំ ហើយ​ក្រសួង​នឹង​ប្រើ​ប្រាស់​ថវិកា​ឲ្យ​មានប្រសិទ្ធភាពខ្ពស់។

ប្រភពពីគេហទំព័រសម្លេងសារព័ត៌មានសេរី ចេញផ្សាយថ្ងៃ១៧ កញ្ញា ឆ្នាំ២០១៤។


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា