សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅនៃ​ គ.ជ.ប​ នឹង​បញ្ចប់​នៅ​ចុង​ខែ​នេះ​

2014-09-18 11:02:00 4753 Views

លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្រ្តនិងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិដែលជាគណបក្ស ប្រឆាំង បានបញ្ជាក់កាលពីម្សិលមិញថា រដ្ឋសភានឹងរៀបចំសម័យប្រជុំនៅដើមសប្តាហ៍ក្រោយ ដើម្បីអនុម័តលើសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ បន្ទាប់​ពី​ក្រុម​ការ​ងារគណបក្សប្រជាជនកម្ពុជា និងក្រុមការងារគណបក្សសង្គ្រោះជាតិ បានពិភាក្សាចប់រួចហើយ។

លោកបានបញ្ជាក់ថា ក្រុមការងារគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជននឹងបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិង ការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅសប្តាហ៍ក្រោយផងដែរ គឺបន្ទាប់ចប់ពិធីបុណ្យភ្ជុំបិណ្ឌ។

លោកក៏បានលើកឡើងដែរថា៖ «នៅថ្ងៃទី ២៩ ខែកញ្ញា យើងនឹងបញ្ចប់ចំណុចសំខាន់ៗនៃសេចក្តីព្រាងច្បាប់ទាំងមូល ហើយចំណុចនៅសល់បន្តិចបន្តួច យើងទុកឲ្យថ្នាក់ដឹកនាំគណបក្សទាំងពីរធ្វើការសម្រេច»។

ទោះជាយ៉ាងណា ចំពោះសេចក្តីព្រាងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត លោកយ៉ែម បុញ្ញឫទិ្ធ បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះនឹងបញ្ចប់ការពិភាក្សានៅចុងឆ្នាំនេះ។

ប្រភពពីគេហទំព័រភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃ១៧ កញ្ញា ឆ្នាំ២០១៤។


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា