រដ្ឋសភាគ្រោងកាត់បន្ថយបុគ្គលិកអសកម្មនិងបុគ្គលិកដល់អាយុចូលនិវត្តន៍

2014-11-12 15:42:00 4693 Views

ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃ ទី១១ ខែវិច្ឆិកា អ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន មានប្រសាសន៍ថា លោកកំពុងស្នើឲ្យប្រធាននាយកដ្ឋានបុគ្គលិក ពិភាក្សាជាមួយអ្នកទទួលខុសត្រូវផ្នែកបុគ្គលិក ក្នុងការកាត់បន្ថយ​បុគ្គលិក​អសមត្ថភាព​ដើម្បីពង្រឹង​គុណ​​ភាពសេវា សាធារណៈឲ្យបានខ្លាំង ខណៈកម្ពុជាធ្វើសមាហរណកម្មអាស៊ាន នាពេលខាងមុខនេះ។  


លោក វុន បានថ្លែងថា៖ «គំនិតនេះខ្ញុំទាមទារឲ្យមានការកែទម្រង់ស៊ីជម្រៅតាំងពី ឆ្នាំ១៩៩២ នៅពេលដែលខ្ញុំមកពីស្រុកបារាំង។ នៅពេលដែលយើងចង់បានមន្ត្រីមានគុណភាពទាល់តែយើងហ៊ានឲ្យលុយគាត់ ថ្លៃ បើមិនឲ្យគាត់ថ្លៃគាត់ទៅរកកន្លែងផ្សេង អ៊ីចឹង​ហើយបានជាមន្ត្រីរាជការយើងកាន់តែខ្សោយទៅៗ ហើយបើមន្ត្រីរាជការយើងផ្តល់សេវាសាធារណៈអន់យើងនឹងទៅជាខ្ញុំ អាស៊ាន។ ដូច្នេះគំនិតរបស់ខ្ញុំអ្នកដែលគុណភាពមិនសូវល្អយើងនឹងធ្វើការ ជ្រើសរើស ស្នើសុំឲ្យគាត់ចាកចេញពីរដ្ឋសភាទៅ ហើយរៀប​ចំកញ្ចប់ថវិកាមួយឲ្យគាត់ចេញទៅវិញ»។


លោកបានថ្លែងថា យុទ្ធសាស្ត្រកាត់បន្ថយបុគ្គលិកនេះ ស្ថាប័នសភាត្រូវតែមានគោលនយោបាយច្បាស់លាស់សម្រាប់បុគ្គលិកដែល ត្រូវចេញនិងអ្នកដល់អាយុចូលនិវត្តន៍ គឺឲ្យប្រាក់ខែចុងក្រោយរបស់គាត់គុណនឹង ៨០ ភាគរយ ហើយគុណនឹង ១០ ខែ ដើម្បី​ឲ្យ​គាត់ចេញទៅ។លោកបានថ្លែងថា៖ «យើងមិនឲ្យគាត់ទៅដោយដៃទទេនោះទេ។ បុគ្គលិករដ្ឋសភាទាំងអស់មានចំនួន ១៣០០ នាក់ ហើយបុគ្គលិកខ្លះ មិនធ្វើការនោះទេ ចាំតែបើកប្រាក់ខែ ដោយគ្រាន់តែមកផ្តិតមេដៃតែប៉ុណ្ណោះ»។
ប្រភព៖ PostKhmer.com


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា