អ​ង្គការ​តម្លា​ភាព​កម្ពុជា​ជំរុញឲ្យ​​រដ្ឋាភិបាល​បង្កើត​ច្បាប់​ការពារ​អ្នក​ផ្ដល់​ព័ត៌មា​នពីអំពើពុក​រលួយ

2015-01-28 16:51:00 4718 Views

អង្គការ​តម្លាភាព​កម្ពុ​ជា​(TI) ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ច្បាប់​ការពារ​សាក្សី និង​ផ្ដល់​ព័ត៌មាន​ទាក់ទង​នឹង​ការប្រព្រឹត្ត​អំពើ​ពុករលួយ ដើម្បី​ជួយ​ពង្រឹង​ច្បាប់ ស្តីពី​ការប្រឆាំង​អំពើពុករលួយ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ។​ ការលើកឡើងនេះធ្វើឡើងក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តីពី តួនាទី​របស់​អ្នកសារព័ត៌មាន​ក្នុង​ការចូលរួមចំណែក​លើកស្ទួយ​អភិបាលកិច្ច​ល្អ និង​ប្រឆាំង​អំពើពុករលួយ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៦​ខែ​មករា ឆ្នាំ​២០១៥ កន្លងទៅនេះ។

​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​លោក ព្រាប កុល មានប្រសាសន៍ថា ដើម្បី​ជួយ​សម្រួល​ឲ្យ​ការប្រឆាំង​នឹង​អំពើពុករលួយ​នៅ​កម្ពុជា កាន់តែ​មាន​ប្រសិទ្ធភាព លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល កែប្រែ និង​អនុម័ត​ច្បាប់​មួយចំនួន​ដូចជា កែទម្រង់​ប្រព័ន្ធ​តុលាការ អនុម័ត​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន វិសោធនកម្ម​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​មួយ​ចំនួន​។ លោក​បន្តថា ការអនុម័ត​ច្បាប់​ស្តី​ពី​ការការពារ​អ្នករាយការណ៍ ឬ​សាក្សី ធ្វើយ៉ាងណា​កុំឲ្យ​មាន​បញ្ហា​ដល់​ពួកគេ បន្ទាប់​ពី​រាយការណ៍​ករណី​ពុករលួយ ។ លោកបញ្ជាក់ថា «ព្រោះយើងចង់ឃើញច្បាប់ហ្នឹងដើម្បីលើកទឹកចិត្តឲអ្នករាយការណ៍គាត់មានភាពកក់ក្តៅ គាត់មានការចូលរួមសហការដោយមិនមានការភ័យខ្លាច ហើយក្នុងការប្រឆាំងអំពើពុករលួយ អ្វីដែលយើងទទួលបានលទ្ធផលច្រើននោះគឺបានមកពីការរាយការណ៍នេះឯង»​​ ។

លោក​ព្រាប កុល បន្ថែមថា រដ្ឋាភិបាល​គួរតែ​មាន​ច្បាប់​ស្តីពី​ការកំណត់​ចំនួន​អំណោយ ដែល​បច្ចុប្បន្ន​គេ​មើលឃើញថា នៅពេល​មាន​ពិធី​មង្គលការ​កូន​អ្នកធំ អ្នកមានអំណាច តែងតែ​មាន​ការ​ចងដៃ​ច្រើន​ហួសកំណត់ ពេល​ខ្លះ​ដើម្បី​អាច​ដូរ​ជាមួយនឹង​ការងារ មុខតំណែង ឬ​បើកមុខ​ជំនួញ​អ្វីមួយ ដែល​កត្តា​នេះ នាំឲ្យ​មាន​អំពើពុករលួយ​កើតឡើង​។​


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា