អាជ្ញាធររាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យមានការដង្ហែក្បួន របស់អង្គការសង្គមស៊ីវិល សមាគម និងសហជីព

2015-06-30 09:31:00 4705 Views

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានធ្វើការរារាំងមិន​ឲ្យ​សកម្មជន​ដីធ្លី និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ហែ​ក្បួន​ធ្វើ​យុទ្ធនាការ​ប្រឆាំងនឹង​ សេចក្តីព្រាង​ច្បាប់ សមាគម ​អង្គការ និង​សហជីព ។​ ដែរមានទីតាំង​ទាំង​៤​កន្លែង​ដែល​ក្រុម​សកម្មជន និង​អង្គការ​ធ្វើ​ការប្រមូលផ្ដុំ​គ្នា​រួម​មាន​នៅ​វត្ត​និរោធ (ច្បារ​អំពៅ​) សង្កាត់​ចាក់អង្រែលើ ស្ថានទូត​បារាំង និង​ស្ពាន​អាកាស​៧​មករា (​ស្តុប​ពេទ្យ​លោកសង្ឃ​) ។​

។ នៅស្ថានទូត​បារាំង សកម្មជន​ប្រមាណ​ជា ១០០​នាក់​នាំគ្នា​ប្រមូលផ្ដុំ​នៅ​ជិត​ស្ថានទូត​បារាំង ហើយ​ត្រូវ​អាជ្ញាធរ​ហាមឃាត់​មិនឲ្យ​ធ្វើ​ការដើរ​ហែ​ក្បួន ​នៅត្រង់​ចំណុច​ស្ពាន​អាកាស​៧​មករា សកម្មជន​ជិត​២០០​នាក់​បាន​នាំគ្នា​ជួបជុំ រួច​នាំគ្នា​ដើរ​ដង្ហែ​តាមផ្លូវ​កម្ពុជា​ក្រោម​បាន​ប្រមាណ​៣០០​ទៅ​៤០០​ ម៉ែត្រ តែ​ត្រូវ​សម្ថ​កិច្ច​រារាំង​មិន​ឲ្យ​បន្ត​ដើរ​ទៅ​មុខ​ទៀតដូចគ្នា។ ចំណែក​នៅ​ចំណុច​ចាក់អង្រែលើ អាជ្ញាធរ​បាន​ដាក់​រនាំង​បាំង​ក្រុម​អ្នកចូលរួម​ដែលមាន​គ្នា​ប្រមាណ​៦០​នាក់ រារាំង​មិន​ឲ្យ​ហែ​ក្បួន​ទៅមុខ ។​

បើតាតាម​គម្រោងគ្រោងទុក ក្បួន​ដង្ហែ​ទាំង​៤​ក្រុម​នឹង​ទៅ​ជួបជុំគ្នា​នៅ​មន្ទីរ​រដ្ឋសភា​នៅវេលា​ម៉ោង​១០​ ព្រឹក ដើម្បី​ធ្វើ​យុទ្ធនាការ​ប្រឆាំងនឹង​សេចក្តីព្រាងច្បាប់​ទាំង​ពីរ​នេះ ហើយ​ក៏​នឹង​មាន​ការ​បង្ហោះ​ប៉ោងៗ​ផងដែរ៕

សូមបញ្ជាក់ផងដែរថាកាលពីថ្ងៃច័ន្ទ ម្សិលមិញនេះ សាលារាជធានីក៏បានចេញសេចក្តីជូនដំណឹងផង ថា ប្រជាពលរដ្ឋណានៅតែជម្នះធ្វើការតវ៉ាទាក់ទិននឹងច្បាប់ សមាគម និងអង្គការក្រៅរដ្ឋាភិបាល អាជ្ញាធររាជធានីភ្នំពេញនឹងចាត់វិធានការក្តៅ និងមិនអនុញ្ញាតឱ្យមានការដង្ហែក្បួន ឬការជួបជុំណាមួយនោះទេ។

 


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា