រដ្ឋសភានឹងបើកកិច្ចប្រជុំអនុម័តសេចក្ដីព្រាងច្បាប់សហជីពនៅថ្ងៃទី៤មេសា

2016-03-31 10:44:00 4667 Views

រដ្ឋសភា នឹង​បើក​កិច្ច​ប្រជុំ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សហជីព និង​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​សមាសភាព​សមាជិក​រដ្ឋាភិបាល ដែល​ត្រូវ​កែ​សម្រួល​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មេសា ខាង​មុខ។សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ឲ្យ​ដឹង​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដែល​បាន​បើក​កិច្ច​ប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មីនា បាន​សម្រេច​របៀបវារៈ​សម្រាប់​កិច្ច​ប្រជុំ​សភា​លើក​ទី​៦ នីតិកាល​ទី​៥ ចំនួន ៥​ចំណុច។ចំណុច​ទាំង​នោះ​រួម​មាន ពិនិត្យ​របាយការណ៍​កិច្ច​ប្រជុំ​សភា បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋធម្មនុញ្ញ​ចំនួន ១​រូប បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​សមាសភាព​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​កែ​សម្រួល និង​បំពេញ​បន្ថែម​ចំនួន ២៦​រូប និង​ពិភាក្សា​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​សហជីព៕


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា