លោក សម រង្ស៊ី ត្រូវតុលាការចោទ ១ ករណីទៀតខណៈមេបក្សរូបនេះកំពុងជាប់បណ្តឹង ៣ នៅតុលាការ

2016-03-31 14:40:00 4715 Views

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ធ្វើការ​ចោទ​ប្រកាន់​ប្រឆាំង​ លោក​ សម រង្ស៊ី នូវ​បណ្តឹង​ថ្មី​មួយ​ទៀត​ពី​បទ​បរិហារ​កេរ្តិ៍​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ទាក់ទង​នឹង​សារ​ដែល​បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​កាលពី​ថ្ងៃ​ ទី​ ១៧ ខែ​វិច្ឆិកា ឆ្នាំ ២០១៥ ធ្វើ​ឲ្យ​មេបក្ស​ប្រឆាំង​ដែល​មាន​ទោស​ជាប់​ពន្ធនាគារ​ ២ ​ឆ្នាំ​រួច​ទៅ​ហើយ​​នោះ​ប្រឈម​ទៅ​នឹង​បណ្តឹង​ចំនួន​ ៣ នៅ​តុលាការ​ដែល​នេះ​គឺ​សុទ្ធ​តែ​ជា​សំណុំ​រឿង​ដែល​អ្នក​វិភាគ​ចាត់​ទុក​ថា​ គឺជា​រឿង​នយោបាយ។លោក គី តិច មេធាវី​លោក ហេង សំរិន បាន​បញ្ជាក់​​កាលពី​ម្សិលមិញ​ថា​តំណាង​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក វង្ស ប៊ុនវិសុទ្ធ បាន​សម្រេច​ចោទប្រកាន់​កាលពី​ប៉ុន្មាន​ថ្ងៃ​​កន្លង​ទៅ​ហើយ​សំណុំ​រឿង​នេះ​ នឹង​ត្រូវ​បើក​ជំនុំ​ជម្រះ​ដោយ​លោក​ចៅក្រម រស់ ពិសិដ្ឋ។ ក៏​ប៉ុន្តែ​លោក​ចៅក្រម​ រស់ ពិសិដ្ឋ បាន​ថ្លែង​ថា​ លោក​មិន​ទាន់​ទទួល​បាន​ការ​ចាត់​តាំង​លើ​សំណុំ​រឿង​នេះ​ជា​ផ្លូវការ​នៅ​ឡើយ​ ទេ។ បើ​តាម​លោក​មេធាវី គី តិច សំណុំ​រឿង​នេះ​អាច​នឹង​ត្រូវ​លើក​យក​មក​ជំនុំ​ជម្រះ​នៅ​ខែ​មិថុនា​ឆ្នាំ ២០១៦ ខាង​មុខ​នេះ។ ប្រភពភ្នំពេញប៉ុស្ដិ៍


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា