គណបក្សប្រជាជនកម្ពុជា ពាក្យសំដី របស់ លោក អ៊ូ វីរៈ មិនមែនជាការបណ្ខេញមតិទេ តែជាការបរិហាគណបក្សខ្លួន

2016-05-06 11:00:00 4667 Views

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានថ្លែងលើកឡើងថា ការសម្រេចដាក់ពាក្យបណ្ដឹងប្ដឹងលោកអ៊ូ វីរៈប្រធានវេទិការអនាគតមកតុលាការនេះ គឺដោយសារលោកបានប្រើប្រាស់សិទ្ធិក្នុងការបញ្ចេញមតិនៅក្រៅក្របខណ្ឌ និងហួសដែនកំណត់ពីអ្វីដែលជាសិទ្ធិរបស់លោក។ យ៉ាងណាសង្គមស៊ីវិលបានបង្ហាញក្ដីបារម្ភចំពោះសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិនៅកម្ពុជាថា ត្រូវបានគេបំបិទសិទ្ធិ ។

លោក សុខ ឥសាន បានអះអាងថា គណបក្សប្រជាជនគឺសម្រេចដាក្យពាក្យបណ្ដឹងប្ដឹងអ្នកវិភាគរូបនេះ ដោយទាមទារសំណងចំនួន៤០០លានរៀលពីបទបរិហាកេរ៍ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់គណបក្សប្រជាជន ។ លោក សុខ ឥសាន អះអាងថា ថ្វីបើនៅក្នុងច្បាប់រដ្ឋធម្មនុញបានចែងការពារចំពោះការបញ្ចេញមតិ និងការនិពន្ធអ្វីមួយក្ដីប៉ុន្តែមិនត្រូវឱ្យហួសដែនកំណត់នោះឡើយ ។

លោក សុខ ឥសាន ថ្លែង « សិទ្ធិសេរីភាពរដ្ឋធម្មនុញមាត្រា៤១បានចែងថា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ ក្នុងការសសេរ ក្នុងការនិពន្ធអីផ្សេងៗ ក៏ប៉ុន្តែសិទ្ធិនេះមិនត្រូវឱ្យប៉ះពាល់សិទ្ធិអ្នកដទៃទេ។ អញ្ចឹងឥឡូវគាត់បញ្ចេញមតិនឹងវាក្រៅក្របខណ្ឌដែលច្បាប់កំណត់ » ។

ការថ្លែងលើកឡើងរបស់លោក សុខ ឥសាន យ៉ាងដូច្នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ឧសភា ឆ្នាំ ២០១៦ នេះ ក្រោយពេលបញ្ចប់ការការពារបណ្ដឹងបរិហារកេរ្តិ៍នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ យ៉ាងណាក៏ដោយអ្នកនាំពាក្យរូបនេះថ្លែងអះអាងថា គណបក្សប្រជាជននៅតែបន្តរក្សាគោលជំហរ និងក្រិត្យក្រំផ្សេងៗដើម្បីប្ដឹងអ្នកវិភាគរូបនេះ ។

វិទ្យុសម្លេងព្រះសង្ឃឯករាជ្យមិនទាន់អាចសុំការបញ្ជាក់ពីលោក អ៊ូ វីរៈ បាននៅឡើយទេ នៅថ្ងៃទី៦ ឧសភា នេះ ។ ក៏ប៉ុន្តែអ្នកវិភាគីរូបនេះធ្លាប់អះអាងដោយចាត់ទុក ការប្ដឹងនេះថា គ្មានមូលដ្ឋានច្បាប់ច្បាស់លាស់ ។ លោក អ៊ូ វីរៈ អះអាងនៅលើទំព័រហ្វេសប៊ុករបស់លោកកន្លងមកថា នឹងនៅតែបំពេញការងាររបស់លោកតាមរយៈសិទ្ធិបញ្ចេញមតិ ជាបេសកម្មមួយដែលលោកមិនអាចចោលបាន។

លោកធ្លាប់បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់លោកថា បេសកកម្មលោកនៅដដែល លោកថា លោកចង់បាននយោបាយប្រជាធិបតេយ្យពិត នយោបាយគោលការ ថ្លៃថ្នូ មិនលាបពណ៌ មិនប៉ែងជើង និងចង់ឃើញការប្រកួតដោយផ្ដល់គំនិតដោះស្រាយបញ្ហាជាតិខុសខុសគ្នា ដើម្បីប្រជាពលរដ្ឋមានជម្រើសល្អៗគណបក្សប្រជាជនកម្ពុជាបានសម្រេចដាក់ពាក្យបណ្ដឹងប្ដឹងលោក អ៊ូ វីរៈ ពីបទធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា ដោយបានទាមទារសំណងជាទឹកប្រាក់ចំនួន៤០០លានរៀល ។ ការសម្រេចដាក់ពាក្យប្ដឹងលោកអ៊ូ វិរៈពីសំណាក់គណបក្សប្រជាជនកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីប្រធានគណបក្សប្រជាជនគឺលោក ហ៊ុន សែន បានប្រកាសជាសាធារណៈថា រូបលោកមិនលើកលែងឱ្យបុគ្គលណាមួយដែលហ៊ានបរិហារកេរ្តិ៍ធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់គណបក្សប្រជាជននោះទេ ។

លោក អ៊ូ វីរៈ ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក សៀង សុខ សម្រេចចេញដីការកោះហៅឱ្យចូលខ្លួនទៅឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១២ ខែឧសភា ខាងមុខនេះ នៅវេលាម៉ោង៩ និង០០នាទី ព្រឹក ។

ទាក់ទងនឹងបញ្ហានេះ អ្នកស្រាវជ្រាវសង្គមលោកបណ្ឌិត កែម ឡី បានបញ្ជាក់កាលពីថ្ងៃទី៤ ឧសភា ថា អ្នកប្រជាធិបតេយ្យពិតប្រាកដនោះ គឺតែងតែចាត់ទុកការរិះគន់ និងការចូលរួមតបស់ពលរដ្ឋមានសារៈសំខាន់ និងជាកត្តាចាំបាច់បំផុតសម្រាប់អភិវឌ្ឍប្រកបដោយសមធម៌ និងផលដែលទទួលបានពីការរីកចម្រើនបែងចែកដោយសមភាព។

ទោះជាយ៉ាងណាក៏ដោយអ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន បានអះអាងថា អ្វីដែលជាការបញ្ចេញមតិរបស់លោក អ៊ូ វីរៈ កន្លងមកនេះ គឺជាអ្វីដែលច្បាប់ពុំមានចែងនោះទេ ។ លោកចាត់ទុកការបញ្ចេញមតិរបស់លោក អ៊ូ វីរៈ ថា ជាការបរិហារកេរ្តិ៍ទៅលើគណបក្សប្រជាជន នាំឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ និងកិត្តិយសរបស់គណបក្ស ។ ជាងនេះទៅទៀតអ្នកនាំពាក្យរូបនេះបានព្រមានប្ដឹងចំពោះអ្នកវិភាគផ្សេងៗទៀតដែលហ៊ានធ្វើឱ្យប៉ះពាល់ដល់កិត្តិយ និងសេចក្ដីថ្លៃថ្នូររបស់គណបក្សប្រជាជន ៕


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា