ស្ថានទូតសហរដ្ឋអាមេរិកជំរុញឲ្យបក្សជាប់ឆ្នោតទាំងពីរវិលមករកការចរចាឡើងវិញជាបន្ទាន់

2016-05-27 09:50:00 4682 Views

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំកម្ពុជា​ជំរុញ​ឲ្យ​បក្ស​ជាប់​ឆ្នោត​ទាំង​ ពីរ វិល​មក​រក​តុ​ចរចា​ឡើង​វិញ​ជា​បន្ទាន់​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​ បច្ចុប្បន្ន។ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​ផ្សព្វផ្សាយ​នៅ​ទំព័រ​ហេ្វស​ ប៊ុក(FACEBOOK)​នៅ​ល្ងាច​ថ្ងៃ​ទី២៦ ឧសភា នេះ ស្ថានទូត​សហរដ្ឋ​អាមេរិក​បង្ហាញ​ក្ដី​បារម្ភ​អំពី​ព្រឹត្ដិការណ៍​នយោបាយ​​ ដែល​រដ្ឋាភិបាល បាន​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​សម្រុក​ចូល​ទីស្នាក់​ការ​គណបក្ស​សង្គ្រោះ​ ជាតិ​ដោយ​ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់។ស្ថានទូត​សហរដ្ឋ​អាមេរិក ចាត់​ទុក​ការ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​នេះ​ថា ជា​ជំហាន​ដ៏​គ្រោះ​ថ្នាក់។ នៅ​ថ្ងៃ​ដដែល​នេះ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រាប់​​ពលរដ្ឋ​របស់ខ្លួន ឲ្យ​នៅឆ្ងាយ​ពីបរិវេណ​ទីស្នាក់ការ​បក្ស​ប្រឆាំង តាម​បណ្ដោយ​ផ្លូវ​ព្រះនរោត្ដម។អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក ជេ រ៉ាមែន (Jay Raman) ថ្លែង​បែប​នេះ​នៅ​ក្នុង​បណ្ដាញ​ទំនាក់​ទំនង​ធ្វីទ័រ (Twitter) នៅថ្ងៃទី២៦ ឧសភា ក្រោយ​ពី​កម្លាំង​ប្រដាប់​អាវុធ​បាន​ឡោមព័ទ្ធ​ទីស្នាក់ការ​កណ្ដាល​បក្ស​សង្គ្រោះជាតិ និង​ស្ទាក់​ឃាត់​នៅ​លើ​ផ្លូវ​នរោត្តម ក្បែរ​សាលា​ពញាហុក។ប្រភពRFA

 

http://www.rfa.org/khmer/news/politics/US-urge-party-to-resume-dialogue-immediately-05262016082548.html


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា