មន្ត្រីជាន់ខ្ពស់CNRP បដិសេធសេចក្តីប្រកាសព័ត៌មានដែលបង្ហោះលើបណ្តាញសង្គម

2016-05-27 14:40:00 4648 Views

ភ្លាមៗ​ក្រោយពី​មាន​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​មួយចំនួន បង្ហោះ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដែលមាន​ទម្រង់​ដូច​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​ខ្លឹមសារ​ចាត់ទុក​ករណី​ឯកឧត្តម កឹម សុខា ថា​ជា​រឿង​បុគ្គល មិន​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញមុខ​បដិសេធ​នឹង​សេចក្តីប្រកាស​ព័ត៌មាន​នោះ​។​លោក ហូ វ៉ាន់  មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​មិនដឹងថា សេចក្តីប្រកាស​ព័ត៌មាន ដែល​គេ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ អ្នក​ណាមួយ ឬ​ក្រុម​ណាមួយ​ជា​អ្នកសរសេរ​នោះទេ​។ សូមបញ្ជាក់ថា សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី ២៦ ខែឧសភា ដែលមាន​ស្លាក​សញ្ញា និង​ត្រា​គណបក្ស​សង្គ្រោះ​ជាតិ មាន​ទម្រង់​ដូចជា​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​នេះ ដែល​ត្រូវគេ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្នុងនោះ​ក៏មាន​គណនី​របស់លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ បង្ហោះ​ផងដែរ​នោះ មាន​ខ្លឹមសារ​បែបនេះ​ថា​៖ «​គណបក្ស​សង្គ្រោះ​ជាតិ សូម​ជម្រាប់​ដល់​អ្នកគាំទ្រ​ទាំងអស់​ថា ព្រឹត្តិការណ៍​ដែល​កើតឡើង​កាលពី​ថ្ងៃទី ២៦ ខែឧសភា គឺជា​សកម្មភាព​អនុវត្ត​ច្បាប់​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​លើ​ករណី​ផ្ទាល់ខ្លួន ឯកឧត្តម កឹម សុខា ដែល​មិនបាន​ចូល​តាម​ដីកា​កោះហៅ​របស់​ស្ថាប័ន​តុលាការ​ប៉ុណ្ណោះ​»​ ប្រភពថ្មីៗ

http://www.thmeythmey.com/?page=detail&ctype=article&id=40291&lg=kh


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា