នាយករដ្ឋមន្រ្តីវាយបកលើអ្នករិះគន់រឿងលោកចែកសញ្ញាប័ត្រ

2016-06-29 15:00:00 4669 Views

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃពុធនេះបានវាយបកលើអ្នករិះគន់លោកតាមប្រព័ន្ធហ្វេសប៊ុកដែលថានាយករដ្ឋមន្រ្តីចែកសញ្ញាបត្រដល់និស្សិតគឺរំលោភលើតួនាទីរបស់រដ្ឋមន្រ្តីក្រសួងអប់រំ។ក្នុងពិធីរំលឹកខួបលើកទី៦៥នៃការបង្កើតស្ថាប័នគយនិងរដ្ឋាករ លោក ហ៊ុន សែន បានវាយបកដោយមិនបញ្ចេញឈ្មោះទៅលើអ្នកដែលសរសេរ comment នៅលើហ្វេសប៊ុករបស់លោកថា រដ្ឋមន្រ្តីក្រសួងអប់រំអស់ការងារធ្វើហើយ បើនាយករដ្ឋមន្រ្តីទៅចែកសញ្ញបត្ររហូត។ លោកបន្ថែមថាអ្នកដែលលើកឡើងបែបនោះនឹងរត់ចោលស្រុក ប្រសិនបើលោកបំផុសបំផុលដល់និស្សិត។លោកបានលើកឡើងថា៖ ខ្ញុំទៅចែកសញ្ញាប័ត្រឲ្យនិស្សិត គេថារដ្ឋមន្រ្តីក្រសួងអប់រំទៅជាធាក់ស៊ីក្លូហើយ ព្រោះយើងទៅដណ្ដើមការងាររបស់រដ្ឋមន្រ្តីក្រសួងអប់រំ។ វាទៅឆ្គុយអញ្ចឹងទៅ comment ចូលក្នុងហ្វេសប៊ុកធ្វើឡូយទៀត ប៉ុន្តែត្រូវដឹងថានិស្សិតទាំងឡាយគេត្រូវការនាយករដ្ឋមន្រ្តីទៅចែកសញ្ញាប័ត្រឲ្យពួកគេ សូមកុំភាន់ច្រឡំ បើសិនជាខ្ញុំបំផុសនិស្សិតអ្នកឯងរត់ចោលស្រុកហើយ។ប្រភពVOD

http://vodhotnews.com/2016/06/pm-fights-back-against-the-criticizers-about-certificate-hangover


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា