សហភាព​អឺរ៉ុប ពន្យារពេល​ផ្តល់​សម្ភារ​បច្ចេកទេស​ដ​ល់គ​.​ជ​.​ប​

2016-07-21 09:40:00 4686 Views

 

តាម​ការគ្រោងទុក សហភាព​អឺរ៉ុប ត្រូវ​ផ្តល់ជំនួយ​ផ្នែក​សម្ភារ​បច្ចេកទេស ទៅ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​ហៅ​កាត់​ថា គ​.​ជ​.​ប នៅ​ថ្ងៃទី​១៥ ខែកក្កដា​នេះ​។ ប៉ុន្តែ​គម្រោង​នេះ ត្រូវបាន​ខកខាន ដោយ​សហភាព​អឺរ៉ុប សុំ​លើក​ពេល​ទៅ​ថ្ងៃក្រោយ​វិញ​។​គ​.​ជ​.​ប នៅតែ​បន្ត​រង់ចាំ​ឧបករណ៍​បច្ចេកទេស ដែលជា​ជំនួយ​របស់​សហភាព​អឺរ៉ុប​។ សភាព​អឺរ៉ុប បាន​ស្នើសុំ​ពន្យារពេល ក្នុងការ​បញ្ជូន​សម្ភារ​បច្ចេកទេស ទៅកាន់​គ​.​ជ​.​ប ក្នុង​ខែកក្កដា​នេះ​។ នេះ​ជាការ​លើកឡើង​របស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​របស់​គជ​ប ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​។ 
ម្យ៉ាងទៀត លោក ហង្ស ពុទ្ធា ក៏​មិនអាច​បញ្ជាក់ថា សហភាព​អឺរ៉ុប នឹង​ផ្តល់​សម្ភារ​ទាំងនោះ ដល់គ​.​ជ​.​ប​នៅពេលណា​ឲ្យ​ជាក់លាក់​នោះទេ​។ លោក​គ្រាន់តែ​បង្ហើប​ថា សភាព​អឺរ៉ុប ទំនងជា​ពន្យារពេល រហូត​ផុត​ខែកក្កដា​នេះ ទើប​ប្រគល់​សម្ភាប​ច្ចេកទេស ជូ​នគ​.​ជ​.​ប​។ លោក បញ្ជាក់​បែបនេះ​ថា​៖«​ខ្ញុំ​ក៏​មិនទាន់​ដឹង​ដែរ តែ​ប្រហែលជា​ដាច់​ខែ​នេះហើយ​មើលទៅ​»​។ បើតាម​ការអះអាង​រប​ស់លោក ហង្ស ពុទ្ធា កន្លងមក ឧបករណ៍​បច្ចេកទេស​ដែល​សភាព​អឺរ៉ុប នឹង​ប្រគល់​ឲ្យ​គ​.​ជ​.​ប មានដូចជា កំ​ព្យូ​ទ័​រ​, ឧបករណ៍​ស្កេ​ន​មេដៃ​, កាមេរ៉ា​សុវត្ថិភាព (Security Camera), ឧបករណ៍​ផ្ទុក​ភ្លើង (Power Bank), ឧបករណ៍​ភ្ជាប់​អិន​ធើ​ណិ​ត និង ម៉ាស៊ីនភ្លើង ជាដើម​។ប្រភពថ្មីៗ

https://www.thmeythmey.com/?page=detail&ctype=article&id=42333&lg=kh&


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា