លោក សុខ ទូច ជំរុញទៅរដ្ឋាភិបាលឲ្យវែកមុខ​អ្នកនៅពីក្រោយឃាតកម្មលោក កែម ឡី

2016-07-26 14:25:00 4714 Views

 

ដៃគូវិភាគម្នាក់របស់លោកបណ្ឌិត កែម ឡី ជំរុញទៅរដ្ឋាភិបាលឲ្យវែកមុខអ្នកពាក់ព័ន្ធនឹងការបាញ់សម្លាប់អ្នកវិភាគល្បីឈ្មោះរូបនេះ ដោយលោកថាបើរកអ្នកបញ្ជាពីក្រោយឃាតកម្មនេះមិនឃើញថា នឹងធ្វើឲ្យប៉ះពាល់ដល់សន្លឹកឆ្នោតរបស់គណបក្សកាន់អំណាច។លោកបណ្ឌិត កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់នៅក្នុងហាងទំនិញក្នុងស្ថានីយប្រេងកាល់តិចនៅខណ្ឌចំការមន កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។លោក សុខ ទូច ដែលទើបទទួលបានងារជាបណ្ឌិតសភាចារ្យពីរដ្ឋាភិបាលនោះថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីម្សិលមិញនៅពេលពិធីបញ្ចុះសពលោក កែម ឡី ថារដ្ឋាភិបាលត្រូវទទួលខុសត្រូវលើការវែកមុខរកអ្នកពាក់ព័ន្ធករណីឃាតកម្មនេះ ដោយលោកថាបើរដ្ឋាភិបាលមិនបានធ្វើឲ្យមានតម្លាភាពទេ នោះប្រជាពលរដ្ឋនឹងមិនបោះឆ្នោតឲ្យនៅពេលខាងមុខ។ លោកបន្តថា៖ ទុកភារកិច្ចនេះឲ្យរដ្ឋាភិបាល ហើយបើរដ្ឋាភិបាលមិនបានបកស្រាយ មិនបានរកឃើញនូវឧក្រិដ្ឋជននៅពីក្រោយទេ ហើយគ្មានការបកស្រាយណាច្បាស់លាស់ទេ ប្រជាជនគឺជាតុលាការ។ ៥ឆ្នាំមានតុលាការប្រជាជនម្តង អញ្ចឹងទេ ត្រូវទាមទាររកសេចក្តីពិតសម្រាប់មនុស្សជំនាន់ក្រោយ ហើយយើងអត់អាចបែកបាក់គ្នាបានទេ។ទោះជាយ៉ាងណាលោកបណ្ឌិត សុខ ទូច បញ្ជាក់ថា លោកនឹងចាប់ផ្តើមវិភាគពីបញ្ហាសង្គមឡើងវិញ បន្ទាប់ពីអស់ពីលោក កែម ឡី។ប្រភពVOD

 

http://vodhotnews.com/2016/07/sok-touch-urges-the-government-to-find-the-culprit-behind-kem-ley-death


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា