CNRP នឹង​ឲ្យ​សាធារណជន​ឈរ​ឈ្មោះ​ជា​ក្រុម​ប្រឹក្សា ឃុំ-សង្កាត់

2016-07-27 10:10:00 4671 Views

 

គណៈកម្មាធិការ​អចិន្រៃ្តយ៍​គណបក្ស​ប្រឆាំង​កាល​ពី​ម្សិល​មិញ បាន​ជួប​ប្រជុំ​ពិភាក្សា​គ្នា​អំពី​ការ​​រៀបចំ​ផែនការ​យុទ្ធសាស្រ្ត ដែល​អនុញ្ញាត​ឲ្យ​គណបក្ស​នេះ​ ប្រកាស​ជា​សាធារណៈ​ដល់​សាធារណ​ជន​ ឲ្យ​ដាក់​ពាក្យ​សម្រាប់​ឈរ​ឈ្មោះ​ធ្វើ​ជា​បេក្ខជន​ សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់ នៅ​ឆ្នាំ​ក្រោយ​។នៅ​ក្នុង​សេចក្តី​ប្រកាស ​ដែល​បាន​ចេញ​ផ្សាយ​បន្ទាប់​ពី​កិច្ច​ប្រជុំ​កាល​ពី​ម្សិលមិញ គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ថា ខ្លួន​នឹង​ប្រកាស​ជា​សាធារណៈ ​ដើម្បី​ឲ្យ​មាន​បេក្ខជន​ដាក់​ពាក្ស​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ឃុំ​ សង្កាត់​នាពេល​ខាង​មុខ​ ឲ្យ​បាន​ទូលំ​ទូលាយ។គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ លោក ​កឹម ​សុខា ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ចុះ​ហត្ថលេខា ​ដើម្បី​ផ្ទេរ​សិទ្ធិ​របស់​លោក ​ទៅ​ដល់​ថ្នាក់​ដឹក​នាំ​នៃ​គណៈកម្មាធិការ​ប្រតិបត្តិ​នៅ​តាម​ក្រុង ស្រុក​​ខណ្ឌ​នានា​ ដើម្បី​​ឲ្យ​ធ្វើ​​ជា​តំណាង​ក្នុង​ការ​ចុះ​ហត្ថលេខា​​លើ​ទម្រង់​លិខិត​ ផ្សេងៗ​ ដើម្បី​ចុះ​ឈ្មោះ ​សម្រាប់​ទី​ភ្នាក់ងារ​គណបក្ស​នយោបាយ។ «ក្រុម​ការងារ​នៃ​គណៈកម្មាធិការ​ថ្នាក់​ខេត្ត ក្រុង​ និង​ថ្នាក់​ក្រោម​ជាតិ​ ត្រូវ​តែ​ពង្រឹង​សមត្ថភាព​របស់​គណៈកម្មការ​ពិសេស នៅ​គ្រប់​ឃុំ សង្កាត់​ទាំង​អស់»។ ប្រភពភ្នំពេញប៉ុស្ដិ៍

 

http://www.postkhmer.com/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7/cnrp-%E1%9E%93%E1%9E%B9%E1%9E%84%E1%9E%B2%E1%9F%92%E1%9E%99%E1%9E%9F%E1%9E%B6%E1%9E%92%E1%9E%B6%E1%9E%9A%E1%9E%8E%E1%9E%87%E1%9E%93%E1%9E%88%E1%9E%9A%E1%9E%88%E1%9F%92%E1%9E%98%E1%9F%84%E1%9F%87%E1%9E%87%E1%9E%B6%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%BB%E1%9E%98%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%B9%E1%9E%80%E1%9F%92%E1%9E%9F%E1%9E%B6-%E1%9E%83%E1%9E%BB%E1%9F%86-%E1%9E%9F%E1%9E%84%E1%9F%92%E1%9E%80%E1%9E%B6%E1%9E%8F%E1%9F%8B


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា