គណបក្ស​សង្គ្រោះ​ជាតិ​ថា​នឹង​ប្រើប្រាស់​យន្តការ​សភា​ស្នើ​ដក​មន្ត្រី​រដ្ឋាភិបាល​ដែល​អសកម្ម

2016-08-23 10:25:00 4670 Views

 

អ្នក​គាំទ្រ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ជាង ១០០​នាក់ ដែល​ភាគច្រើន​ស្លៀកពាក់​ពណ៌​ខ្មៅ បាន​នាំ​គ្នា​ចូលរួម​វេទិកា​នយោបាយ​មួយ​ស្ដីពី ប្រព័ន្ធ​យុត្តិធម៌ និង​សិទ្ធិ​សេរីភាពដែល​រៀបចំ​ឡើង​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​រិះគន់​ថា ប្រព័ន្ធ​តុលាការ​កម្ពុជា ខ្វះ​ភាព​ឯករាជ្យ ដែល​ចាំបាច់​ត្រូវ​ធ្វើ​កំណែ​ទម្រង់។ ដោយឡែក​មន្ត្រី​រដ្ឋាភិបាល​យល់​ឃើញ​ថា នេះ​គ្រាន់​តែ​ហេតុផល​របស់​បក្ស​ប្រឆាំង ដើម្បី​រក​ច្រក​ចូល​សភា​វិញ​ប៉ុណ្ណោះ។ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​វេទិកា ប្រព័ន្ធ​យុត្តិធម៌ និង​សិទ្ធិ​សេរីភាពនៅ​ព្រឹក​ថ្ងៃ​ទី​២២ សីហា ថា គណបក្ស​របស់​លោក​នឹង​ប្រើប្រាស់​យន្តការ​សភា ដើម្បី​ជួយ​កែ​ទម្រង់​ក្រសួង និង​ស្ថាប័ន​របស់​រដ្ឋាភិបាល​ដែល​អនុវត្ត​ការងារ​មិន​បាន​ត្រឹមត្រូវ។នោះ គឺ​ជា​យន្តការ​បោះឆ្នោត​ទម្លាក់​សមាជិក​គណៈរដ្ឋមន្ត្រី តាម​រយៈ​ការ​បោះឆ្នោត​សភា ដែល​មិន​ធ្លាប់​ត្រូវ​បាន​ប្រើប្រាស់​ចាប់​តាំង​ពី​រដ្ឋធម្មនុញ្ញ​ចូល​ជា​ធរមាន​ជាង ២០​ឆ្នាំ​កន្លង​ទៅ​នេះ «ការ​បោះឆ្នោត​ទម្លាក់ វា​ត្រូវ​ការ​យើង​ចូល​ប្រជុំ។ ដូច្នេះ​យើង​នឹង​ពិនិត្យ​ពិភាក្សា​គ្នា​ឡើង​វិញ ថា​តើ​ត្រូវ​រក​ពេល​ណា​មួយ​ដែល​សភាពការណ៍​នយោបាយ​នៃ​ការ​ចាប់​ចង​តំណាង​រាស្ត្រ​ដោយ​បំពាន​រដ្ឋធម្មនុញ្ញ​នេះ ត្រូវ​បាន​បញ្ចប់។ នោះ​យើង​នឹង​អាច​សម្រួល​ក្នុង​ការ​ចូលរួម​ប្រជុំ​សភា​វិញ ហើយ​យើង​នឹង​ចាប់​ផ្ដើម​យន្តការ​បោះឆ្នោត​ទម្លាក់​រដ្ឋមន្ត្រី​ណា​ដែល​មិន​បាន​បំពេញ​ការងារ​ត្រឹមត្រូវ​នោះ​ហើយ»។ប្រភពRFA

http://www.rfa.org/khmer/news/politics/CNRP-holds-political-forum-08222016063826.html


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា