លោក​ ហ៊ុន ​សែន ​ទទួល​ស្គាល់​កំហុស​របស់​លោក​ក្នុង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ដែល​ត្រូវ​បាន​បំផ្លាញ

2016-08-23 11:25:00 4711 Views

 

ប្រមុខ​រដ្ឋាភិបាល​បាន​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​នៅ​ក្នុង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ហើយ​ប្រកាស​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​ច្បាប់ និង​បង្កើន​ចំនួន​មន្ត្រី​ឧទ្យានុរក្ស​ប៉ុន្តែ​អ្នក​វិភាគ​សង្គម និង​សកម្មជន​ការពារ​ព្រៃឈើ​យល់​ឃើញ​ថា​រដ្ឋាភិបាល​ខ្វះ​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​ដែល​ត្រូវ​បាន​បំផ្លាញ​ជា​ប្រព័ន្ធ​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ​។លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ប្រើប្រាស់​វេទិកា​ជាង ៤ ម៉ោង​ជា​លើក​ដំបូង​កាលពី​ថ្ងៃ​ម្សិលមិញ​នៅ​វិមាន​សន្តិភាព​ដើម្បី​ស្តាប់ «ពាក្យ​ពិត» ពី​សកម្មជន​បរិស្ថាន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​​​ទៅ​នឹង​កិច្ចការពារ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា។ ក្នុង​នោះ​ក៏​មាន​ការ​ចូលរួម​ពី​អង្គទូត និង​សិល្បករ​ដែល​ស្រឡាញ់​បរិស្ថាន​ផង​ដែរ។លោក​ ហ៊ុន សែន បាន​ឆ្លើយតប​ទៅ​នឹង​សំណើ​របស់​​អង្គការ​ជាតិ និង​អន្តរជាតិ​ចំនួន ១៩ ទាក់ទង​ទៅ​នឹង​កិច្ចការពារ​ធនធាន​ធម្មជាតិ និង​រឿង​ពាក់ព័ន្ធ​ផ្សេងៗ​។ក្នុង​នោះ​លោក​បាន​សម្រេច​ឲ្យ​ក្រសួង​ចំនួន ៦ ដែល​រួម​មាន​ក្រសួង​បរិស្ថាន កសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​រៀបចំ​ដែនដី រ៉ែ​ និង​ថាមពល ឧស្សាហកម្ម​​ និង​សិប្បកម្ម និង​ធនធាន​ទឹក​ជួប​ប្រជុំ​ជាមួយ​នឹង​អង្គការ និង​សហគមន៍​ពាក់ព័ន្ធ​រៀងរាល់​ ៣ ខែ​ម្តង​ដើម្បី​ស្តាប់​ពាក្យ​ពិត​ពី​ពួកគេ​ជាពិសេស​គឺ​ក្រសួង​កសិកម្ម​ដែល​មាន​រឿង​ច្រើន និង «មាន​សត្រូវ​ច្រើន​ជាង​គេ»។លោក​នាយក​រដ្ឋមន្ត្រី​​ថ្លែង​ថា៖ «៣ ខែ​ម្តង​ក្រសួង​ត្រូវ​អញ្ជើញ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​តួអង្គ​ពាក់ព័ន្ធ​មក​ពិភាក្សា​ពិគ្រោះ​យោបល់​។ សូម​ឲ្យ​ក្រសួង​ទាំងអស់​ព្យាយាម​​ស្តាប់​ពាក្យ​ពិត​ក្នុង​រយៈពេល ​៣ ​ខែ​ម្តង​ជា​ជាង​ស្តាប់​ពាក្យ​កុហក​ ៥ ឆ្នាំ​ម្តង»។ប្រភពភ្នំពេញប៉ុស្ដិ៍         

 

http://www.postkhmer.com/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7/%E1%9E%9B%E1%9F%84%E1%9E%80-%E1%9E%A0%E1%9F%8A%E1%9E%BB%E1%9E%93-%E1%9E%9F%E1%9F%82%E1%9E%93-%E1%9E%91%E1%9E%91%E1%9E%BD%E1%9E%9B%E1%9E%9F%E1%9F%92%E1%9E%82%E1%9E%B6%E1%9E%9B%E1%9F%8B%E1%9E%80%E1%9F%86%E1%9E%A0%E1%9E%BB%E1%9E%9F%E1%9E%9A%E1%9E%94%E1%9E%9F%E1%9F%8B%E1%9E%9B%E1%9F%84%E1%9E%80%E1%9E%80%E1%9F%92%E1%9E%93%E1%9E%BB%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%82%E1%9F%92%E1%9E%9A%E1%9E%94%E1%9F%8B%E1%9E%82%E1%9F%92%E1%9E%9A%E1%9E%84%E1%9E%92%E1%9E%93%E1%9E%92%E1%9E%B6%E1%9E%93%E1%9E%92%E1%9E%98%E1%9F%92%E1%9E%98%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7%E1%9E%8A%E1%9F%82%E1%9E%9B%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%BC%E1%9E%9C%E1%9E%94%E1%9E%B6%E1%9E%93%E1%9E%94%E1%9F%86%E1%9E%95%E1%9F%92%E1%9E%9B%E1%9E%B6%E1%9E%89


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា