សង្គមស៊ីវិលធ្វើយុទ្ធនាការទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹងនៅពេលបោះឆ្នោត

2016-08-25 09:30:00 4695 Views

 

សង្គមស៊ីវិលធ្វើការតស៊ូមតិផ្នែកគ្រឿងស្រវឹង នាំគ្នាធ្វើយុទ្ធនាការនៅខេត្ដសៀមរាបកាលពីព្រឹកថ្ងៃពុធ ទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹងនៅថ្ងៃបោះឆ្នោតដោយអះអាងថា ការប្រើប្រាស់គ្រឿងស្រវឹងនេះធ្វើឲ្យអ្នកបោះឆ្នោត ពិបាកសម្រេចចិត្ដ។ក្បួនដង្ហែនេះ ចេញពីវត្ដព្រះព្រហ្មរ័ត្ន ស្ថិតក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ដោយមានប្រជាពលរដ្ននិងព្រះសង្ឃប្រមាណ១០០នាក់/អង្គ។ ពិធីហែក្បួននេះ ឆ្លងកាត់តាមវិថីសំខាន់ៗមួយចំនួនក្នុងខេត្ដទេសចរណ៍នេះ ដោយមានបង្ហាញសារមួយចំនួន កុំឲ្យពលរដ្ឋប្រើប្រាស់គ្រឿងស្រវឹងនៅថ្ងៃចុះឈ្មោះបោះឆ្នោតនិងពេលបោះឆ្នោត។ នៅក្នុងយុទ្ធនាការនោះ ក៏បានបង្ហាញសារខ្លះឲ្យពលរដ្ឋគាំទ្រនូវសេចក្ដីព្រៀងច្បាប់ស្ដីពីការទប់ស្កាត់ការប្រើគ្រឿងស្រវឹងផងដែរ។ប្រធានកម្មវិធីមជ្ឍមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្ដិភាព លោក សេង រិទ្ធី មានប្រសាសន៍ថាថ្ងៃសីលនិងថ្ងៃបោះឆ្នោត រដ្ឋាភិបាលបានហាមឃាត់មិនឲ្យការលក់គ្រឿងស្រវឹង ប៉ុន្ដែនៅថ្ងៃនោះមានសកម្មជនគណបក្សនយោបាយមួយចំនួន បានបញ្ចុះបញ្ចូលឲ្យពលរដ្ឋទទួលទានគ្រឿងស្រវឹង ដែលលោកថាពេលពួកគាត់ស្រវឹង ធ្វើឲ្យប៉ះពាល់ដល់ការសម្រេចចិត្ដរបស់ពួកគេនិងបង្កការលំបាកដល់ដំណើរការបោះឆ្នោត។ លោកបន្ដថា ការប្រើប្រាស់គ្រឿងស្រវឹងក៏បានធ្វើឲ្យប៉ះពាល់ដល់សុខភាពផងដែរ។ លោកបន្ដថា៖ “កាលណាគាត់ស្រវឹងជ្រុល ពេលខ្លះគាត់ហូបធ្ងន់ធ្ងរ ព្រឹកឡើងថ្ងៃបោះឆ្នោត ទៅដល់គាត់អត់បានទៅបោះឆ្នោតក៏មានដែរ អាហ្នឹងយើងធ្វើកាត់បន្ថយហានិភ័យឲ្យអស់ ដើម្បីកុំឲ្យមានការកើតឡើងចំពោះរូបគាត់បាត់បង់សិទ្ធិរបស់គាត់“។ប្រភពVOD

http://vodhotnews.com/24/08/2016/csos-parade-to-prevent-using-alcoholic-during-election


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា