រដ្ឋសភាកោះហៅរដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល បំភ្លឺ​រឿង​បាត់ប្រាក់​ជំនួយ Global Fund ឆ្នាំ​២០១៣ ដើម្បី​ទម្លាយ​ភាព​ស្ងប់ស្ងៀម

2016-12-07 15:05:00 4604 Views

 

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​សប្តាហ៍​មុន បាន​អញ្ជើញ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង មក​ឆ្លើយ​បំភ្លឺ​ផ្ទាល់មាត់​នៅ វិមាន​រដ្ឋសភា ថ្ងៃ​ព្រហស្បតិ៍ (សប្តាហ៍ណា​ក៏​បាន)។ បើតាម​លិខិត​រដ្ឋសភា ចុះ​ថ្ងៃទី០១ ធ្នូ ផ្ញើជូន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ ប្រធានរដ្ឋសភា លោក ហេង សំរិន បក្ស​សង្គ្រោះ​ជាតិ បានស្នើ​ឲ្យ រដ្ឋ     មន្ត្រី​ក្រសួងសុខាភិបាល បំភ្លឺ​នូវ​សំណួរ​គោល​មួយចំនួន រាប់បញ្ចូល ការលក់​មន្ទីរពេទ្យ និង​មន្ទីរពេទ្យបង្អែក​មួយចំនួន នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​មួយចំនួន ផែនការ​ធានា​បន្ត​និរន្តរភាព​នៃ​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា និង​ការបាត់​ប្រាក់​ជំនួយ​របស់ Global Fund ទិញ​មុង​ការពារ​ជំងឺគ្រុនចាញ់​ជាដើម។ មន្ត្រីជាន់ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ បញ្ជាក់ថា ការ​ជជីក​រឿង​ពុករលួយ​របស់​មន្ត្រី​សុខាភិបាល លើ​មូលនិធិ Global Fund តាំងពី​ឆ្នាំ២០១៣ របស់ បក្ស​ប្រឆាំង គឺ​ដោយសារ​បី​ឆ្នាំ​ហើយ រដ្ឋាភិបាល​នៅតែ គ្មាន​វិធានការណ៍​ដាក់ទណ្ឌកម្ម ពិន័យ លើ​អ្នកទទួលខុសត្រូវ។ប្រភព៖RFI


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា