ត្រឡប់ក្រោយ

នាវា​ចម្បាំង​ចិន បន្ត​ចូល​ចត​នៅ​កំពង់ផែ​រាម

នាវា​ចម្បាំង​ចិន បន្ត​ចូល​ចត​នៅ​កំពង់ផែ​រាម។ សារព័ត៌មាន Nikkei Asia រាយការណ៍​កាលពី​ថ្ងៃទី១ ខែមេសា ថា យ៉ាងហោចណាស់​មាន​នាវា​ចម្បាំង​របស់​ចិន​ពីរ​គ្រឿង​បាន​បន្ត​ចូល​ចត​នៅ​កំពង់ផែ​កងទ័ព​ជើងទឹក​រាម នៅ​ក្រុង​ព្រះសីហនុ។ នាវា​ចម្បាំង​របស់​ចិន​ទាំង​នេះ ត្រូវ​បាន​គេ​ឃើញ​ចូល​ចត​ចុងក្រោយ​ចាប់តាំង​​ពី​ថ្ងៃ​ទី២០ ខែមីនា។ សារព័ត៌មាន​ដដែល​នេះ រាយការណ៍​ថា ផ្អែក​តាម​រូបភាព​ដែល​ខ្លួន​ទទួល​បាន នាវា​ចម្បាំង​មួយ​គ្រឿង​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ថា​ជា​នាវា​ចម្បាំង​ល្បឿន​លឿន​ខ្នាត​តូច​ មាន​ឈ្មោះ​ថា Wenshan ដោយ​មាន​ដោត​ទង់ជាតិ​ចិន និង​ទង់ជាតិ​កងទ័ព​រំដោះ​ប្រជាជន​ចិន (PLA)។
ប្រភព RFA៖ https://comfrel.info/3J429qg
Join Telegram : https://t.me/COMFREL

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា