ត្រឡប់ក្រោយ

អ្នកភូមិ​១៧គ្រួសារ​ ពីតំបន់បឹងកក់​ទទួល​បាន​ប័ណ្ណក​ម្មសិទ្ធិដី ពី​អភិបាលរាជធានី​ម្សិលម៉ិញ​

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានចែក ប័ណ្ណកម្មសិទ្ធិដីដល់អ្នកភូមិតំបន់បឹងកក់១៧គ្រួសារដោយផ្ទាល់អំឡុង ពិធីមួយនៅសាលារាជធានីកាលពីម្សិលមិញ ដោយអ្នកភូមិ៥០ទៅ៦០គ្រួសារទៀតកំពុងរង់ចាំប័ណ្ណកម្ម សិទ្ធិ​ដី​របស់​ខ្លួន។ នេះបើយោងតាមគេហទំព័រខេមបូឌ៊ាដេលី ចេញផ្សាយនាព្រឹកថ្ងៃ០៤ មីនានេះ។

អ្នកស្រី ជុំ ទូច ស្ថិតក្នុងចំណោមអ្នកដែលទទួលបានប័ណ្ណកម្មសិទ្ធិដីដែលគាត់បាន រង់ចាំជាយូរមកហើយកាលពីម្សិលមិញ។គាត់បាននិយាយថា “ ឥឡូវនេះយើងលែងខ្លាចបាត់បង់ដីរបស់យើងទៀតហើយ”។

គេ​ហទំព័រ​ដដែលនោះបានដកស្រង់សំដីលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញថា លោកមិនបានប្រាប់ពីពេលចែកប័ណ្ណ កម្មសិទ្ធិដីដែលនៅសេសសល់ទេ។

អ្នកស្រី ទេព វន្នី អ្នកភូមិតំបន់បឹងកក់ និងជាសកម្មជនប្រឆាំងការបណ្តេញចេញ បាននិយាយថា អ្នកភូមិប្រហែល៦០គ្រួសារកំពុងរង់ចាំប័ណ្ណកម្មសិទ្ធិរបស់ខ្លួន។ អ្នកភូមិមួយចំនួនបានជំទាស់នឹងទំហំដីដែលសាលារាជធានីផ្តល់ឲ្យ ពួកគាត់ ដោយសារតែទំហំដីដែលផ្តល់ឲ្យវាតូចជាងជាងពាក់កណ្តាលនៃដីរបស់ពួកគាត់ពីដើម។ ជាក់ស្តែងអ្នកស្រី ហេង មុំ បាននិយាយថា គាត់ត្រូវបានផ្តល់ប័ណ្ណកម្មសិទ្ធិ ប៉ុន្តែគាត់បានបដិសេធ ពីព្រោះសាលារាជធានី​ចង់​កាត់​បន្ថយ​ដី​របស់​គាត់​ដែល​មាន​ទំហំ៥៦៣ម៉ែត្រ ក្រឡាមកត្រឹមតែ ២០០ ម៉ែ ត្រក្រឡានោះ។ គាត់បាននិយាយថា “ខ្ញុំមិនអាចទទួលយកបានទេ ពីព្រោះវាមានទំហំតូចជាងដីរបស់ខ្ញុំ”៕

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា