រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន នឹងត្រូវចូលខ្លួនមកបំភ្លឺនៅចំពោះមុខប្រធានគណៈកម្មការទី ៧ នៃរដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ នៅខែ វិច្ឆិកា ក្រោយនេះ។ « ខ្ញុំអញ្ជើញ លោក ថោង ខុន មក ចង់ឲ្យគាត់ពន្យល់ពីវិស័យទេសចរណ៍បច្ចុប្បន្នមានលក្ខណៈយ៉ាងណាហើយ ជាពិសេសទាក់ទងនឹងថវិកាដែលមកពីវិស័យនេះ »។ នេះជាការបញ្ជាក់របស់លោក យ៉ែម បុញ្ញឫទ្ធិ ក្រោយពីសាកសួរ លោក មិន ឃិន រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា។ បន្ទាប់ពីលោក ថោង ខុន លោក យ៉ែម បុញ្ញឫទ្ធិ ក៏គ្រោងកោះហៅរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមកសាកសួរផងដែរ។