សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ទៀត ត្រូវបានតុលាការកោះហៅ
សកម្មជនគណបក្សសង្គ្រោះជាតិ លោក សាន សីហៈ ជាលេខាធិការ គណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ និងជាជំនួយការលោក ចេប គឹមអ៊ាង សមាជិកព្រឹទ្ធសភានៃគណបក្សសម រង្ស៊ី ត្រូវបានសាលាដំបូង រាជធានីភ្នំពេញ ចេញដីកាកោះហៅ ឲ្យចូលបំភ្លឺនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៤ខាងមុខនៅម៉ោង៨ព្រឹក និងម៉ោង២រសៀល ពីបទចូលរួមនៅក្នុង ចលនាកុបកម្ម ដែលប្រព្រឹត្ដទៅនៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅ។
សូមបញ្ជាក់ផងដែរថាសកម្មជនគណបក្សសង្រ្គោះជាតិចំនួន ៤នាក់ហើយ ដែលត្រូវបានដំបូងរាជធានីភ្នំពេញចោទប្រកាន់ពាក់ព័ន្ធនឹងហិង្សានៅស្ពាននាគ ហើយពួកគេកំពុងតែជាប់ឃុំឃាំងខ្លួនក្នុងពន្ធនាគារ៖ រួមមាន លោក មាជ សុវណ្ណារ៉ា លោក អ៊ុក ពេជ្រសំណាង លោក អាន បឋម និងលោក ទេព ណារិន។
ប្រភព៖ CVV