ត្រឡប់ក្រោយ

គណបក្ស​ប្រជា​ជន​កម្ពុជា​នឹង​ប្រារព្ធ​មហាសន្និ​បាតវិសាមញ្ញ​ចាប់​ពីរ​សៀល​ថ្ងៃ​សុក្រ​នេះ

គណបក្សប្រជាជនកម្ពុជា បង្ហាញថាគណបក្សប្រជាជនកម្ពុជានឹងចាប់ផ្តើមបើកមហាសន្និបាត វិសាមញ្ញរបស់ ខ្លួន ចាប់ពីរសៀលថ្ងៃសុក្រនេះ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្នុងរាជធានី ភ្នំពេញ ក្នុងមហាសន្និបាតនេះ នឹងមានការបោះឆ្នោតបំពេញបន្ថែមសមា ជិកគណៈកម្មាធិការកណ្តាលដែលជាយុវជន ជំនាន់ក្រោយមួយចំនួន បន្ថែមលើសមាជិកជាង២៦០នាក់ ដែលមានស្រាប់។
តាមគម្រោងមហាសន្និបាតនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជន កម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានគណ បក្ស ចំណែកលោក ជា ស៊ីម ប្រធានបក្ស ប្រហែលជាមិនអាចចូល រួមក្នុង មហាសន្និបាតវិសាមញ្ញនេះបានទេ ដោយសារលោកកំពុងសម្រាកព្យា បាលជំងឺនៅមន្ទីរពេទ្យក្រៅប្រទេស។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា