ត្រឡប់ក្រោយ

តុលា​ការ​កំពូល​បាន​បដិ​សេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់ សក​ម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ

នៅព្រឹក ថ្ងៃទី៦ កុម្ភៈ តុលាការកំពូលបានបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់ សកម្មជនគណបក្សសង្គ្រោះជាតិគឺលោក ស៊ុំ វុទ្ធី សមាជិកក្រុមប្រឹក្សា ខណ្ឌ ច្បារអំពៅ បន្ទាប់ពីបើកសវនាការជំនុំជំរះអស់រយៈពេលប៉ុន្មាន ម៉ោងរួចមក។
គួរបញ្ជាក់ថា លោក ស៊ុំ វុទ្ធី គឺជាសមាជិកក្រុមប្រឹក្សាខណ្ឌច្បារអំពៅមកពី គណបក្សសង្គ្រោះជាតិ ត្រូវបាននគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិត ធ្ងន់រាជធានីចាប់ខ្លួន កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ ពាក់ព័ន្ធនឹងការ ធ្វើបាតុកម្មនៅលើស្ពាននាគក្បែរទីលាន ប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ៕

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា