ត្រឡប់ក្រោយ

បក្សប្រឆាំងនឹងស្នើឲ្យកែបទបញ្ជាផ្ទៃក្នុងរដ្ឋសភាដើម្បីធានាសិទ្ធិបញ្ចេញមតិ

លោក យ៉ែម បុញ្ញ​ឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថាជំនួប ក្នុង​កិច្ចពិភាក្សា​ដែល​គ្រោង​ធ្វើ​នៅ​ ខែ​ក្រោយ​នេះតំណាងរាស្ត្រ​គណ បក្ស​លោក នឹង​លើកយក​បញ្ហា​មួយចំនួន ទៅ​ជជែក​ជាមួយ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ជំរុញ​យ៉ាងណាឲ្យ​បទបញ្ជាផ្ទៃក្នុងរបស់​រដ្ឋសភា​នេះ ធានា​ពី​សេរីភាពបញ្ចេញមតិ​របស់​តំណាងរាស្ត្រ​ភាគតិច តាម​កិច្ចព្រមព្រៀងរបស់​ថ្នាក់ដឹកនាំ​កន្លងទៅ​។​លិខិត​ជូនដំណឹងរបស់​អគ្គលេខាធិការដ្ឋានរ​ ដ្ឋ​សភា ចុះ​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ម្សិលមិញឲ្យដឹងថាតំណាងរាស្ត្រ​នៃ​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ នឹង​ជួប​ប្រជុំ​ពិភាក្សា នៅ​មន្ទីររដ្ឋសភាដើម្បី​ធ្វើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា