ត្រឡប់ក្រោយ

យុវជនម្នាក់ទៀតត្រូវចាប់ខ្លួន ដោយសារគំរាម សម្លាប់លោក ស ខេង តាមហ្វេសប៊ុក

យុវជនម្នាក់រស់នៅខេត្ត​សៀម​រាប ​​ត្រូវបាន​ចាប់ខ្លួនកាលពីថ្ងៃចន្ទម្សិលមិញ ដែល​សមត្ថកិច្ច​អះអាង​ថា​ពាក់ព័ន្ធនឹងការ​​គំរាមតាម​ប្រ​ព័ន្ធសង្គមហ្វេសប៊ុក បំផ្ទុះគ្រាប់​បែក​សម្លាប់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ។ខណៈពេលដែលលោក ស ខេង បានចូលរួមធ្វើ​ជាអ​ធិបតីក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅសាក​ល​​ វិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ(South East Asia)នៅខេត្តសៀមរាប កាលពីថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០១៥ ។ប្រធានផ្នែក​ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោក ភិន ជិនដារ៉េត បានប្រាប់អ្នកសារព័ត៌មាននៅព្រឹកនេះថាសមត្ថកិច្ចបានចាប់ខ្លួនយុវជន ឈ្មោះ តៅ សាវឿន ជាអតីតនិស្សិតសាកលវិទ្យាល័យសៅស៍​ អ៊ីសថ៍អេយសៀនិងជាបេក្ខ ជនដែលត្រូវចូលរួមទទួលសញ្ញាបត្រ កាលពីម្សិលមិញ  ពាក់ព័ន្ធនឹងការសរសេរលើហ្វេសប៊ុកថានឹងបំផ្ទុះគ្រាប់បែកសម្លាប់លោក ស ខេង មុនពេលលោក​ចុះទៅចែកសញ្ញាបត្រដល់និស្សិ សាកលវិទ្យាល័យសៅស៍​ អ៊ីសថ៍អេយសៀ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា