ត្រឡប់ក្រោយ

ថវិកាគ.ជ.ប កើនឡើងជាង៧០០ភាគរយសម្រាប់ឆ្នាំ២០១៦

រដ្ឋាភិបាលគ្រោងនឹងបង្កើនថវិកាដល់ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ដល់ទៅជាង២៨លានដុល្លារសម្រាប់ឆ្នាំ២០១៦នេះ ដែល​មានកំណើនទៅដល់ជាង៧០០ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៥​​។ នេះបើយោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ ដែលរដ្ឋាភិបាលកំពុងតែពិនិ​ត្យនិង​ពិភាក្សានៅព្រឹកថ្ងៃពុធនេះ។បើតាមសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ​២០១៦ ថវិកា​សម្រាប់​គ.ជ.ប មាន​ចំនួន១១៤៨៣៩លានរៀលដែល​ស្មើ​​នឹង​ជាង​២៨,៣លានដុ​ល្លារអាមេរិក មានសមាមាត្រស្នើនឹង១ភាគរយនៃចំណាយចរន្តថវិកាជាតិ​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា