ត្រឡប់ក្រោយ

គ.ជ.ប បើកវគ្គបណ្ដុះបណ្ដាលពីនីតិវិធីចុះឈ្មោះបោះឆ្នោតថ្មីពីថ្ងៃ២៦-២៧ តុលា

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នឹង​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​នីតិវិធី​ចុះ​ឈ្មោះ​លើ​បញ្ជី​បោះ​ឆ្នោត​ថ្មី​ដល់​បណ្ដា​អ្នក​ពាក់ព័ន្ធ​សំខាន់ៗ ទាំង​គ្រូ​បង្គោល គណបក្ស​នយោបាយ និង​សង្គម​ស៊ីវិល។

វគ្គ​បណ្ដុះបណ្ដាល​នេះ មាន​រយៈពេល ២​ថ្ងៃ ចាប់​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៧ ខែ​តុលា ខាង​មុខ​នេះ។

លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បានឲ្យដឹងថា​ កាលពីថ្ងៃ​ទី​២៤ តុលា ថា វគ្គ​បណ្ដុះបណ្ដាល​នេះ​ផ្ដោត​សំខាន់​លើ​នីតិវិធី​ចុះ​ឈ្មោះ របៀប​ប្រើប្រាស់​កុំព្យូទ័រ និង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា