ត្រឡប់ក្រោយ

តំណាងរាស្រ្តសង្រ្គោះជាតិពីររូបបែកក្បាល ពេលផ្ទុះហិង្សាពីក្រុមបាតុករ

តំណាងរាស្រ្ត​គណបក្ស​ សង្រ្គោះជាតិពីររូបបាន​​រងរបួសបែកក្បាល​និង​រថយន្តត្រូវបាន​វាយកម្ទេចចោល ក្រោ​​យ​ពីមានការផ្ទុះ​ហិង្សាពីសំណាក់ក្រុម​បាតុករដែល​តវ៉ានៅមុខ​រដ្ឋសភា​ ទាមទារឲ្យដកតំណែង​​អនុប្រធានគណបក្ស​​សង្រ្គោះ​ជាតិនិង​ជាអនុប្រធានទី១នៃ​ រដ្ឋសភា។នៅព្រឹកថ្ងៃ​ចន្ទទី២៦នេះ ប្រ​ជា​ពល​រដ្ឋ​រាជធានី​ភ្នំពេញ​រាប់ពាន់​នាក់​ បាន​ធ្វើ​បាតុកម្មនិង​ដាក់​ញតិទៅកាន់​រដ្ឋសភា ដើម្បី​ឲ្យ​ដក​តំ​ណែង ​ លោក កឹម សុខា ដោយ​ពួកគាត់​ចោទប្រ​កាន់ថាលោក កឹ​ម​​ សុខា ជា”​មនុស្ស​បោកប្រាស់ ​ក្រ​ឡេចក្រឡុ​ក និង​ជាអ្នក​ដែល​នាំ​ទុក្ខ​ដល់​ប្រ​ជា​ពល​រដ្ឋ”។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា