ត្រឡប់ក្រោយ

សាលារាជធានីអះអាងថាបាតុកម្មប្រឆាំងលោក កឹម សុខា មិនមានសុំច្បាប់អនុញ្ញាតនោះទេ

លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានចាត់ទុក​ហិង្សា​ដែលបណ្តាល​ឲ្យ​តំណាងរាស្រ្ត​គណប​ក្ស​សង្រ្គោះជាតិ​ ពីររូបរងរបួសជា”​រឿងនឹកស្មានមិនដល់” ហើយ​ថា​បាតុកម្ម​ប្រឆាំង​លោក​ កឹម សុខា​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​សាលារាជធានីនោះទេ។​នៅព្រឹកថ្ងៃ​ចន្ទនេះ ប្រ​ជា​ពល​រដ្ឋ​រាជធានី​ភ្នំពេញ​រាប់ពាន់​នាក់​ បាន​ធ្វើ​បាតុកម្មនិង​ដាក់​ញត្តិ​ទៅកាន់​រដ្ឋសភា ដើម្បី​​ឲ្យ​ដក​តំ​ណែង ​ លោក កឹម សុខា ដោយ​ពួកគាត់​ចោទប្រ​កាន់ថាលោក កឹ​ម​​ សុខា ជា”​មនុស្ស​បោកប្រាស់ ​ក្រ​ឡេចក្រឡុ​ក និង​ជាអ្នក​ដែល​នាំ​ទុក្ខ​ដល់​ប្រ​ជា​ពល​រដ្ឋ”។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា